10/06/2015 09:45 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ៖វៀតណាមនឹងអនុវត្តរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម


នាយករដ្ឋមន្ត្រី Nguyen Tan Dung ៖វៀតណាមនឹងអនុវត្តយ៉ាងមឹងមាត់រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
លើកកំពស់សមត្ថភាពប្រកួតប្រជែងជាបញ្ហាស្នូលចំពោះ​អង្គភាពអាជីវកម្ម​ នាបច្ចុប្បន្ន ពេលដែលវៀតណាមបាន​និងបន្តចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេស និងអង្គការ​អន្តរជាតិជាច្រើន។ នេះគឺជាប្រធានបទនៃវេទិកាអង្គភាពអាជីវកម្មវៀតណាមនាពាក់កណ្ដាលឆ្នាំ ដោយក្រសួងផែនការនិងវិនិយោគ​វៀតណាម ធនាគាពិភពលោកនិងអង្គការហិរញ្ញវត្ថុអន្តរជាតិរួមសហការរៀបចំឡើង នាថ្ងៃ​ទី៩ ខែមិថុនា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក NguyenTan Dung បានសង្កត់ធ្ងន់ថា៖រ ដ្ឋាភិបាលវៀតណាមនឹង​ជំនះ​ពុះពាលលើរាល់កំហិតភាពអន់ខ្សោយនិងជំពាក់ជំពិនព្រមទាំងអនុវត្តរាល់​ភារកិច្ច និងដំណោះស្រាយ ដើម្បីកែលំអរបរិស្ថានអាជីវកម្មលើកកំពស់​សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចទៀតផង។ វៀតណាមនឹងបង្កើនការ​បញ្ជាណែនាំគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច អនុវត្តដំណោះស្រាយនានាដើម្បី​បង្កើនស្ថិរភាព រឹងមាំរបស់​ម៉ាក្រូសេដ្ឋកិច្ចធានាអតិផរណាអោយនៅកំរិតមិន​ហួសពី៥%។
         
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ​អោយដឹងថា៖វៀតណាមក៏ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធ​ធនាគារ ​របបហិរញ្ញវត្ថុនាំបំណុលខូចនៅកំរិតត្រឹមតែ ៣% ដើម្បីធនាគារដំណើការប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងស្អាតស្អម។ វៀតណាមនឹងអនុវត្តយ៉ាងទៀងទាត់រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខានិងសម្រេច​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៤ ជាមួយដៃគូចំនួន ៥៥ ដើម្បី​​ធ្វើសមាហរណកម្មនៅកំពស់ថ្មីជំរុញកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ក្នុងអនាគត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ