31/07/2015 14:11 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី David Cameron


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron

ទទួលសេចក្ដីអញ្ជើញពីនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី​៣០ខែ​កក្កដា​ឆ្នាំ​២០១៥។ នារសៀល​ថ្ងៃទី២៩ខែ​កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន​អញ្ជើញធ្វើអធិបតីពិធីទទួល និងដំណើការចរចារជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron។នេជា​លើកដំបូងហើយក្នុង​ប្រវត្តិសាស្ត្រ ដែលនាយករដ្ឋមន្ត្រីអង់គ្លេសមកបំពេះទស្សនកិច្ច​នៅវៀតណាម ចាប់​ពីពេលប្​រទេសទាំង​ពីរ​បានបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៧៣មក។ នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូប​បាន​ពិភាក្សា​​អំពីទិសដៅធំៗ និងឯកភាពអំពី​វិធានការនានា ដើម្បី​ធ្វើអោយស៊ីជំរៅ​ថែម​ទៀត​នូវទំ​នាក់​ទំនង​យុទ្ធសាស្ត្រ​វៀតណាម -អង់គ្លេស ជំរុញកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ ជាពិសេស​គឺក្នុង​វិស័យ​វិនិយោគ​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា អប់រំ បណ្ដុះបណ្ដាល និងការពារជាតិ។ បន្ទាប់នោះ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីអង់គ្លេស លោក​ David Cameron បានធ្វើ​កស្សិណ​សាក្សី​ពិធីចុះ​ហត្ថលេខាលើ​បណ្ដា​ឯកសារ​សហប្រតិ​បត្តិការ​រវាងប្រទេសទាំងពីរផងដែរ៕

តាមVOV5 – វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ