27/02/2016 11:59 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទទីប្រឹក្សាពាណិជ្ជកម្ម២០១៦


នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទ​ទីប្រឹក្សាពាណិជ្ជកម្ម ២០១៦

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន​អញ្ជើញ​ចូល​រួម និងថ្លែងមតិនៅសន្និសីទទីប្រឹក្សា​ពាណិជ្ជកម្ម​ឆ្នាំ២០១៦ ដោយគោល​ដៅខ្ពស់​គឺជួយ​ឧបត្ថម្ភ​អង្គភាព​អាជីវកម្ម​វៀត​ណាម ជម្រុញការនាំចេញទំនិញវៀតណាម ទៅកាន់បរទេស ជាពិសេស​ក្នុងកាលៈ ទេសៈ​ដែល​វៀត​ណាម បានចុះហត្ថលេខានិងកំពុងចរចារលើបណ្តាកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​ជំនាន់ថ្មី។ នៅទីនេះ លោក Nguyen Tan Dung បានសំណូមពរ ទីប្រឹក្សា​ពាណិជ្ជកម្មក្តាប់​ជាប់​បទពិសោធន៍ រូប​សណ្ឋាន​គ្រប់គ្រង​ជឿន​លឿន ពីប្រ​ទេសដទៃ ពង្រីកទីផ្សារ និងជម្រុញពាណិជ្ជកម្ម។ លោក Nguyen Tan Dung មានប្រ​សាសន៍ថា៖

“យើងខ្ញុំបានធ្វើសមាហរណកម្ម​រួចរាល់ហើយ បើកទូលាយទីផ្សារហើយ ឥឡូវនេះ យើងបាន​បំពេញ​បន្ថែម​ជាលាយ​ល័ក្ខ​អក្សរនូវ​ច្បាប់ សេចក្តីសម្រេចិត្ត​និង សារាចរ​ណ៍ ដើម្បី​បង្ករ​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អង្គ​ភាព​អាជីវកម្ម​ដំណើរ​ការ សកម្ម​ភាពប្រកបដោយនិរន្តរភាព។ ដំបូងបង្អស់គឺយើងត្រូវកែប្រែ​យន្តការ បែបបទរដ្ឋ​បាលតាម​ទិសសេដ្ឋកិច្ច​ ទីផ្សារទំនើបឲ្យសមស្រប នឹងរាល់កិច្ចសន្យាអន្តរជាតិ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ