05/07/2015 10:55 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ - ជប៉ុនលើកទី៧

នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងតូក្យូ (ជប៉ុន) បានប្រារព្វឡើងសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុន លើក​ទី​៧ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ​ប្រទេស​ឡាវ  កម្ពុជា ថៃ វៀតណាមនិងជប៉ុន។​ គណៈប្រតិភូ​វៀត​ណាម​ ដឹកនាំដោយ​នាយករដ្ឋមន្ត្រី Nguyen Tan Dung ។ បណ្ដាថ្នាក់ដឹកនាំបានអនុម័តលើ​យុទ្ធសាស្ត្រ​តូក្យូរ​២០១៥​ ឆ្ពោះទៅកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ​ដំណាក់កាល​ ២០១៦-២០១៨ គឺធានាស្ថិរភាពតំបន់ ទទួល​បាន​កំណើន​គុណភាព​ ​នៅ​អនុតំបន់ទន្លេមេគង្គ។

ក្នុងសេចក្ដីថ្លែងការណ៍រួមមេគង្គ-ជប៉ុន បណ្ដាថ្នាក់ដឹកនាំបានកត់សម្គាល់​សារសំខាន់របស់សមុទ្រ ជាទ្រព្យ​សម្បត្តិ​​រួមរបស់ពិភពលោក ហើយអះអាងនូវសារសំខាន់របស់កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធិ​ក្នុង​ការ​ធានា​សន្តិសុខ​ សុវត្ថិភាពនាវាចរណ៍ ក្នុងតំបន់ សង្កត់ធ្ងន់ទៅលើការអនុវត្តដោយគ្រប់គ្រាន់ និងប្រសិទ្ធិភាព​សេចក្ដី​​ថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងទទួល​អោយបានក្រមប្រតិបត្តិនៅសមុទ្រ​ខាង​កើត (COC)។ បណ្ដាថ្នាក់ដឹកនាំក៏បាន​រំលឹកឡើងវិញនូវការសន្យាសិទ្ធិសេរីភាពនាវាចរណ៍ និង​អាកាសចរណ៍​ សុវត្ថិ​ភាពនាវាចរណ៍និងដោះស្រាយជំលោះដោយសន្តិវិធី ដោយផ្អែកទៅលើគោលការណ៍ ច្បាប់អន្តរជាតិ ដូចជា អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ( UNCLOS) ឆ្នាំ១៩៨២ ដែរ។

ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីសន្និសីទ  នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖​“លទ្ធផល​​​​​លេចធ្លោនៃសន្និសីទលើកនេះគឺជាការអនុម័តលើ “យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ ២០១៥” ដោយ​មាន​ទិស​​ដៅសហប្រតិបត្តិការ មេគង្គ-ជប៉ុន ដំណាក់​កាល២០១៦-២០១៨ ។ គោលដៅរួមនៃ​យុទ្ធសាស្ត្រ​នេះ​គឺ​ជំ​រុញ​​កំណើន​គុណភាព​ នៅអនុតំបន់ទន្លេមេគង្គ និងបើកចេញឱកាសសហប្រតិបត្តិការថ្មី រវាងជប៉ុននិង​បណ្ដា​ប្រទេស​មេគង្គ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិមួយៗដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងក្នុងតំបន់ ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ