03/08/2015 09:17 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung បញ្ជាណែនាំទប់ទល់ជំនះពុកពារលើផលវិបាកនៃភ្លៀងទឹកជំនន់


នាយករដ្ឋមន្ត្រី Nguyen Tan Dung បញ្ជាណែនាំទប់ទល់ជំនះពុកពារលើផលវិបាកនៃភ្លៀងទឹកជំនន់ (VOV)

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានផ្ញើរ​សារ​ទូរលេខជូនក្រសួងស្ថាប័ននិងដំបន់នានាស្ដីពីការទប់ទល់ជំនះពុកពារលើផលវិបាក​នៃ​ភ្លៀងទឹកជំនន់នៅភាគខាងជើង។ សារទូតលេខបានផ្ញើរ សេចក្តីរំលែកទុក្ខជូន​សាច់ញាតិគ្រួសារដែលមានអ្នកស្លាប់ព្រមទាំងចែករំលែកការលំបាកបាត់បង់របស់ជនរួមជាតិនិងរដ្ឋអំណាចដំបន់នានា។ នាយករដ្ឋមន្ត្រីបានសំណូមពរគណៈ​កម្មាធិការ​ប្រជាជនបណ្ដាខេត្តក្រុងចំណុះមជ្ឈឹមនិងក្រសួងស្ថាប័នទាក់ទិនទាំងអស់ឲ្យប្រមូលផ្ដុំ​បញ្ជាណែនាំទប់ទល់ជំនះពុកពារលើផលវិបាកនៃភ្លៀងទឹកជំនន់យ៉ាងលឿនរៀបចំស្វែងរកជនបាត់ខ្លួនទៅសាកសួរសុខទុកជួយឧបត្ថម្ភទាន់ពេលវេលាគ្រួសាររងគ្រោះ។ ទន្ទឹមនឹងនោះជួយឧបត្ថម្ភជាស្បៀងអាហារសំរាប់គ្រួសារអត់ឃ្លាន​គ្រួសារ​ត្រូវផ្ដាច់ឯកតោពិសេសគឺគ្រួសារបាត់ផ្ទះសម្បែង។ ​បង្កើនការផ្សព្វផ្សាយព័ត៌មាន​ឃោសនាព្រមានណែនាំប្រជាជនម្ចាស់ការ​ទប់​ទល់ចាត់អ្នកយាមណែនាំចរាចរនៅដំបន់មានគ្រោះអាសន្នបាកដីលិចទឹកជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ