04/12/2015 09:32 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចនៅបារាំង បែលហ្ស៊ីកនិង EU ប្រកបដោយជោគជ័យ


អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc

នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម រួម​ជាមួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម​ បានចាកចេញពីទីក្រុង Brussel បញ្ចប់​ដោយជោគជ័យដំណើរទស្សន​កិច្ចចូលរួមសន្និសីទ​លើកទី២១ អនុសញ្ញ​ក្រប​ខ័ណ្ឌ​របស់​អង្គការសហប្រជាជាតិ ស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ ( COP 21) នៅបារីសនិង​ដំណើរ​ទស្សន​កិច្ច​នៅបែលហ្ស៊ីក និង EU ។ ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានអំពីដំ​ណើរ​ទស្សនកិច្ច​របស់នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ អនុរដ្ឋមន្ត្រីក្រសួង​ការបរទេសវៀតណាម លោក Ha Kim Ngoc បាន​អោយ​ដឹង​ថា៖ នេះគឺ​ជាដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ​ជាក់ស្ដែង។ ស្ដីអំពីវិស័យនយោបាយ​ដំណើរ​ទស្សនកិច្ច​លើក​នេះ បាន​បង្កើនទំនាក់ទំនងរវាងវៀតណាមជាមួយបារាំង​បែលហ្ស៊ីក អង្គការសហប្រជាជាតិ អង្គការអប់រំ វិទ្យាសាស្ត្រ​ អង្គការសហប្រជាជាតិ​(​UNESCO) និងEU។ នេះគឺជាដៃគូដ៏សែនសំខាន់ ចំពោះវៀតណាម អំពី​នយោ​បាយ​សេដ្ឋកិច្ច សន្តិសុខ និង​វប្បធម៌។ លោក Ha Kim Ngoc ក៏បានសង្កត់ធ្ងន់ថា៖ ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ Nguyen Tan Dung ចូលរួម COP ២១ ជាសកម្មភាព​កិច្ចការបរទេសសំខាន់​បំផុត​ក្នុងឆ្នាំ ២០១៥ ដោយ​មាន​សកម្មភាព​ជាច្រើន ដូចជា៖ ​សន្តិសុខ បំរ៉ែបំរួលអាកាសធាតុ​និងអភិវឌ្ឍន៍និរន្តរភាព៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ