10/01/2015 19:58 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី

នាពេលល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានទទួលជួប​សន្ទនា​​ជាមួយ​អតីត​នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Enrico Letta ដែលកំពុងមានដំណើរទស្សនកិច្ច​នៅ​វៀត​ណាម​។

នៅជំនួបនេះ លោក Nguyen Tan Dung បានអះអាងនូវគោលនយោបាយ មុនក៏ដូចជាក្រោយរបស់វៀត​ណាម​​គឺខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួម ជាមួយអ៊ីតាលីនាំទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Tan Dung សង្ឃឹមថា អ៊ីតាលីនឹងគាំទ្រ ដើម្បីកិច្ច ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីវៀតណាម EU ឆាប់បានសម្រេច ព្រមទាំងគាំទ្រ​ទស្សនៈរបស់វៀតណាមនិងបណ្តាប្រទេស​អាស៊ា​ន​ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត។

ក៏ក្នុងថ្ងៃទី៩មករានេះដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​ទទួលជួបសន្ទនាជាមួយលោក Enrico Letta ផងដែរ។ នៅទីនេះ លោក Enrico Letta បានអះអាងថា នឹង​រួមចំណែកសកម្មចូល ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអ៊ីតាលី។​ ក៏នៅ​ទី​ក្រុង​ហាណូយនាថ្ងៃទី៩មករា លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយគណៈប្រតិភូ​សមាគម​​មិត្តភាព​កូរ៉េខាងត្បូង វៀតណាមដឹកនាំដោយលោក Kim Hack – yongជាសមាជិកសភា និងជា​ប្រធាន​ សមាគមមិត្តភាពវៀតណាម-កូរ៉េខាងត្បូងផងដែរ៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ