15/11/2015 09:14 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបព្រះរាជបុត្រព្រះរាជាណាចក្រអង់គ្លេសនិងអៀកឡង់ខាងជើង


នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបព្រះរាជបុត្រព្រះរាជាណាចក្រអង់គ្លេសនិងអៀកឡង់ខាងជើង (VNP)

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានអញ្ចើញទទួលជួបសន្ទនាព្រះរាជបុត្រនៃព្រះរាជាណាចក្រអង់គ្លេសនិងអៀកឡង់ខាងជើង Andrew ដែលកំពុងបំពេញទស្សនកិច្ច​នៅវៀតណាម។ នៅពិធីទទួលជួបសន្ទនានេះនាយករដ្ឋមន្ត្រីលោក NguyenTan Dung បានអះអាងថា វៀតណាមគោរពនិងចង់សហប្រតិបត្តិការជាក់ស្ដែង​និងប្រសិទ្ធិភាពជាមួយអង់គ្លេសលើវិស័យទាំងអស់ ពិសេសគឺអំពីសេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិនិយោគពីព្រោះនេះជាវិស័យដែលសក្ដានុភាពនៅទូលំទូលាយនិង​សម្បូរបែប។

 រីឯព្រះរាជបុត្រ Andrew បានឲ្យដឹងថា ដោយបទពិសោធន៍និងបណ្ដាញ​របស់ខ្លួនក្នុងវិស័យជួយឧបត្ថម្ភបង្កើតអង្គភាពអាជីវកម្មនិងអភិវឌ្ឍន៍អង្គភាព​អាជីវកម្មតូចនិងមធ្យម លោកនឹងមានការសន្ទនាជាមួយស្ថាប័នមានសមត្ថកិច្ច​វៀតណាម និងសហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរអំពីការផ្ដើមគំនិត ក៏ដូចជាផែនការសកម្មភាពដើម្បីអនុវត្តការផ្ដើមគំនិតនេះនាឆ្នាំខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ