15/05/2015 09:54 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយឯកអគ្គរដ្ឋទូត Peru


នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយឯកអគ្គរដ្ឋទូត Peru

 
ក្នុងជំនួបនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បាន​សង្កត់​ធ្ងន់​ថា​ វៀតណាមនិងប៉េរូ មានទំនាក់ទំនងមិត្ត ភាពជាប្រពៃណីល្អប្រសើ និងកំពុងមានជំហាន​សកម្ម​លើ​គ្រប់​វិស័យ​។​ ក្នុងឆ្នាំ ២០១៤ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន៣រយលានដុល្លារអាមេរិក។ លោក Nguyen ​Tan Dung​ បានស្នើរភាគីទាំងពីរចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ចព្រមអំពីការបង្កើតគណៈកម្មាធិការ​សហ​ប្រតិបត្តិការ​​​​​អន្តររដ្ឋាភិបាល ព្រមទាំងសម្រេចបណ្តាកិច្ចព្រមព្រៀងផ្សេងៗសំដៅបង្កើតក្របខ័ណ្ឌ​គតិយុត្ត​សម្រាប់​​កិច្ចសហប្រតិបត្តិការទ្វេភាគី។ លោក Nguyen Tan Dung ឲ្យដឹងថែមទៀតថា វៀតណាមនឹងពិនិត្យ​ការ​បើក​​ស្ថានទូតវៀតណាមប្រចាំនៅ ប៉េរូនាពេលខាងមុខផហដែរ៕
 
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ