14/06/2015 12:47 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយអគ្គនាយករង IMF

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​ទទួលជួបជាមួយលោក Mitsuhiro Furusawa អគ្គនាយករងមូលនីធិរូបីយវត្ថុអន្តរជាតិ (IMF) ដែល​កំពុង​បំ​ពេញ​ទស្សនកិច្ចនៅវៀតណាម។

នៅទីនេះ លោក Nguyen Tan Dung បានឲ្យដឹងថា គោលដៅរបស់វៀតណាមគឺអភិវឌ្ឍន៍សេដ្ឋកិច្ច​លឿន​និង​ចីរភាព​ ដោយផ្សាភ្ជាប់ជាមួយការធានានិង ត្រួតពិនិត្យល្អស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច ព្រមទាំង​ធានា​​យុត្តិធម៌ សង្គម ធានាសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ និងកែលំអរជីវភាពរស់ នៅឲ្យ​ប្រជាជន​។ ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋាភិបាលវៀតណាមបាន និងកំពុងខិតខំប្រឹងប្រែង អនុវត្តបណ្តាគោល​នយោបាយ​​ដែលបានកំណត់ ក្នុង នោះផ្តោតទៅលើការសុក្រិដ្ឋយន្តការសេដ្ឋកិច្ចទីផ្សារ ម្ចាស់ការ​ធ្វើ​សមាហរណកម្ម​ឲ្យស៊ីជម្រៅទៅនឹងខឿនសេដ្ឋកិច្ចពិភពលោក។

 អគ្គនាយករដ្ឋ IMF បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការដ៏ល្អ ប្រសើជាមួយវៀតណាម ព្រមទាំង​អះ​អាងថា IMF ជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាម​ ជាពិសេស​គឺ​ពិគ្រោះ​យោបល់​គោល​នយោបាយ​និងលើកកំពស់សមិត្ថភាព៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ