05/06/2015 09:40 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសម្តែងការគួរសមប្រធានរដ្ឋសភាព័រទុយហ្គាល់

បន្តសកម្ម​ភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋព័រទុយហ្គាល់ នាថ្ងៃទី៣ខែមិថុនា​ ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាព័រទុយហ្គាល់ លោកស្រី Maria da Assunsao ។ ​នៅទីនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀតណាមនិងព័រទុយហ្គាល់ អាចជួយគ្នាទៅវិញទៅមកប្រកបដោយជោគជ័យ ក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងរដ្ឋសភានៃប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរគណៈ​ប្រតិភូ​។
       
លោកស្រីប្រធានរដ្ឋសភាព័រទុយហ្គាល់បានអះអាងថា រដ្ឋសភាព័រទុយហ្គាល់គាំទ្រចំពោះការ ដែលវៀត​ណាម​បង្កើនទំនាក់ទំនងជាមួយ EU និងជម្រុញឲ្យសភាអឺរ៉ុបអនុម័តជាឯកឆ័ន្ទទៅលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីអំពីដៃគូ និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម - EU ព្រមទាំងគាំទ្រការបញ្ចប់យ៉ាង ឆាប់ៗកិច្ចចរចារដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម EU និងការដែល EU ទទួលស្គាល់បទដ្ឋានសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាម។

ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយឧបនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Paolo Portas បើកសន្ទនាអង្គភាពអាជីវកម្មវៀតណាមព័រទុយហ្គាល់។ ស្តីអំពីទំនាក់ទំនងរវាងវៀតណាមជាមួយ​ព័រទុយហ្គាល់ លោក Nguyen Tan Dung បានលើកច្បាស់ថា៖

“ខ្ញុំមានជំនួបចរចារប្រកបដោយជោគជ័យជាមួយថ្នាក់ដឹកនាំរបស់ព័រទុយហ្គាល់។ ភាគីទាំងពីរបានឯកភាព​ថា​ តាមរយៈ៤០ឆ្នាំ ភាគីទាំងពីរទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ភាគីទាំងពីរបានជឿជាក់ថា យោងតាមទំនាក់ទំនង និងក្របខ័ណ្ឌគតិយុត្តិដែលមានស្រាប់និងទើបនឹងបានចុះហត្ថលេខាវៀតណាមនិង​ព័រទុយ​ហ្គាល់​​អាចជម្រុញខ្លាំងតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីពី ៣៥០ លានដល្លារអាមេរិកក្នុងឆ្នាំ២០១៤ ឡើង​ដល់ ១ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ