03/11/2014 09:00 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair


នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair(VTV)

នៅក្នុងជំនួបសន្ទនាជាមួយ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក T​ony Blair នាថ្ងៃទី១ ខែវិច្ឆកា​ឆ្នាំ​២០១៤ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានវាយតំ​លៃខ្ពស់ចំពោះ​បណ្ដា​​ការរួមវិភាគទានជាក់ស្ដែង របស់លោក Tony Blair ក្នុងការអភិ​វឌ្ឍន៍ទំនាក់ទំនង​សហ​ប្រតិបត្តិការ​ រវាងវៀតណាម-អង់គ្លេស និ​ង​​​​​​​​​​​​​​​​​​​ទំនាក់​​ទំនងនេះកំពុងអភិវឌ្ឍន៍យ៉ាង​ខ្លាំងខ្លា នាំ​មក​នូវ​​ផលប្រយោជន៍​ជាក់ស្ដែង ​សំរាប់ភាគីទាំងពីរ។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ចាត់ទុកថា ៖​ សក្ដានុភាព​នៃកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​​ទាំងពីរ នៅធំធេងណាស់ ដូច្នេះ ភាគីទាំងពីរ ត្រូវបន្តជំរុញខ្លាំងការ​ថែមទៀត​ការ​អនុវត្ត​បណ្ដា​កិច្ចសហប្រតិបត្តិការ ​ជាពិសេស​គឺក្នុងបណ្ដាវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម…លៗ លោក Nguyen Tan Dung ក៏​​មានគោលបំណងថា៖​ អតីតនាយករដ្ឋមន្ត្រី ​Tony Blair បន្តរួមវិភាគទាន​សកម្ម​ជាង​​ទៀត ​​ក្នុងការជំរុញទំនាក់​ទំនងរវាងវៀតណាម-EU៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ