12/09/2015 13:17 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបប្រាស្រ័យបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេងឆ្នើម


នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបប្រាស្រ័យបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេងឆ្នើម

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយអ្នកវិទ្យាសាស្ត្រវ័យក្មេង​ចំនួន​ ៩០​ នាក់ដែលមានស្នាដៃឆ្នើមខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅវិទ្យា​ស្ថាននានា។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​សង្កត់ធ្ងន់ថា៖ ជួរបញ្ញា អ្នកវិទ្យាសាស្ត្រវ័យក្មេងមិនគ្រាន់តែរួមចំណែកសំខាន់សមស្របក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសប៉ុណ្ណោះទេ ថែមទាំង​ រួមចំណែកលើកកំពស់តួនាទីរបស់ប្រទេសជាតិលើឆាកអន្តរជាតិទៀតផង៖          “ ខ្ញុំសង្កត់ធ្ងន់ថា៖ គោល​នយោបាយដើមដំបូងដែលត្រូវអនុវត្តប្រកបដោយ​ប្រ​សិទ្ធិភាព នោះគឺយកចិត្តទុកដាក់ប្រើប្រាស់ ពង្រីក​បណ្ដាអ្នកវិទ្យាសាស្ត្រជា​ពិសេសគឺបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេង។ អនាគតរបស់ប្រទេសជាតិគឺពឹងផ្អែក​ទៅលើជំនាន់វ័យក្មេង។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់ បណ្ដុះបណ្ដាលអ្នកវិទ្យាសាស្ត្រវ័យក្មេងអោយក្លាយទៅជាអ្នកជំនាញការ កម្មាភិបាលជួរមុខអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ក៏ត្រូវតែមានគោលនយោបាយលើកទឹកចិត្ត ជំរុញអង្គភាពអាជីវកម្មអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាផងដែរ៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ