09/12/2015 09:44 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបជាមួយប្រធានព្រឹទ្ធសភាជប៉ុន


នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបជាមួយប្រធានព្រឹទ្ធសភាជប៉ុន
(រូបថតៈ Nhat Bac)

នៅក្នុងការជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុន លោក​Yamazaki Masaaki ដែលកំពុង​បំពេញ​ទស្សន​កិច្ច​នៅ​វៀតណាម នារសៀលថ្ងៃ​ទី៨ខែ​ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung មានបំណងថា ប្រ​ទេស​ទាំងពីរ​បង្កើន​ថែម​ទៀត ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងនោះ មានវិស័យនយោបាយ ការទូត និងការ​ពារ​ជាតិ ព្រមទាំងគាំទ្រទស្សនរបស់គ្នា ទៅវិញទៅមកលើបណ្តាវេទិកាអន្តរជាតិ។ វៀតណាម​សង្ឃឹមថា រដ្ឋសភា​ជប៉ុន បន្តរក្សាការជួយឧបត្ថម្ភទុន ODA នៅកម្រិតខ្ពស់​សម្រាប់​វៀត​ណាម​អភិវឌ្ឍន៍​មូលដ្ឋាន​ហេដ្ឋា​រចនា​សម្ព័ន្ធ។​

អះអាងនូវទស្សននិងគោលជំហររបស់វៀតណាម អំពីបញ្ហាសមុទ្រខាង​កើត នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​លើកច្បាស់​ថា ការធានាសន្តិភាពសន្តិ​សុខ សុវត្ថិភាព​នាវាចរណ៍​លើសមុទ្រ​ខាង​កើត​មាន​អត្ថន័យ​ដ៏សែន​សំខាន់ មិន​ត្រឹមតែចំពោះប្រទេស​នានា​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ថែមទាំងសម្រាប់សហគមន៍ អន្តរជាតិ​ទាំង​មូល​ទៀត​ផង។

​រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាជប៉ុន បានវាយតម្លៃខ្ពស់នូវការអភិវឌ្ឍន៍​យ៉ាង ខ្លាំងក្លារ​បស់វៀតណាម​នាពេល​កន្លង​ទៅ ព្រមទាំងអះអាងថា បន្តការគាំទ្រនិង រួមចំណែក​ច្រើនថែម​ទៀត​ដើម្បី​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ​រវាង​ប្រទេសទាំង​ពីរ ឲ្យសមស្របនឹងសក្តានុភាពនៃប្រទេសនីមួយៗ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ