30/05/2015 11:04 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបជាមួយថ្នាក់ដឹកនាំកាហ្សាក់ស្ថាន


លោក Nguyen Tan Dung ជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន​(រូបថតៈ VGP/Nhật Bắc)

ក្នុងក្រខ័ណ្ឌ​នៃដំណើរទស្សន​កិច្ចចូលរួម​ពិធីចុះហត្ថ​លេខាជាផ្លូវ​ការ​ទៅ​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀត​ណាម​ ជាមួយសម្ព័ន្ធភាព​អាស៊ី-អឺរ៉ុប​នៅ​ខេត្ត Burubay កាហ្សាក់ស្ថាន នារសៀលថ្ងៃ​ទី២៩ខែឧសភា​ឆ្នាំ​២០១៥​នាយក​​រដ្ឋមន្ត្រី Nguyen Tan Dung បាន​មានការ​ជួបសន្ទនា ជាមួយនាយក​រដ្ឋមន្ត្រី Amenia លោក Hovik Abraham​ yan។ នៅទីនេះ លោក Nguyen Tan Dung បានស្នើ​ភាគី ទាំង​ពីរ បង្កើត​គណៈកម្មាធិ​ការ​អន្តរ​រដ្ឋាភិ​បាល​ ទទួល​បន្ទុក​សហប្រតិបត្តិ​ការ សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម និង​វិទ្យា​សាស្រ្ត​បច្ចេកទេស ក្រសួង​ផ្នែក​នានា នៃប្រ​ទេស​​ទាំង​ពីរ គប្បីមានការសហការ​យ៉ាង​ស្អិត​រមួត។  ជាពិ​សេស ក្រោយពេល​ដែល កិច្ច​ព្រម​ព្រៀង​នេះ​សុពល​ភាព​។

​ចំពោះបញ្ហា​សមុទ្រ​ខាងកើត​ លោក Nguyen Tan Dung និង​សម​ភាគី Amenia បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈ​សំខាន់​នៃ​ការ​រក្សាសន្តិ​ភាព ស្ថរ​ភាព សវត្ថិភាព​នា​វាចរណ៍​នៅ​តំប​ន់នេះ និង​គាំទ្រ​ការ​ដោះ​ស្រាយ​ជំលោះ​ដោយ​សន្តិ​វិធី។

​ក៏ក្នុងពេល​រសៀលនេះ​លោក Nguyen Tan Dung បានមាន​ការជួប​សន្ទនា​ ជាមួយលោក Khristenko ប្រ​ធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ នៃសម្ព័ន្ធភាព​សេដ្ឋកិច្ច​​អាស៊ី-អឺរ៉ុ​បផង​ដែរ។

នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmirtri Medvedev (VOV)

​នារសៀល​ថ្ងៃដ​ដែល នា​យក​រដ្ឋមន្ត្រី​លោក Nguyen Tan Dung បាន​ជួបសន្ទនា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​លោក​ Dmirtri Medvedev។ លោក​ Nguyen Tan Dung បាន​ស្នើ​រុស្ស៊ី​រួម​ជាមួយ​ប្រទេស​ជាសមាជិក​សម្ព័ន្ធភាព​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប​ សំរេច​សំណុំបែប​បទ​អនុម័ត​លើកិច្ច​ព្រម​ព្រៀង​ ដើម្បីអាច​ឆ្លៀតរាល់​អាទិភាព​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិនិយោគ​ ក្នុងដំណាក់​កាលថ្មី។ នាយក​រដ្ឋមន្ត្រី​Medvedev បាន​ចាត់​ទុក​ថា វៀត​ណាម​ជាដៃ​គូដើម​ដំបូងចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ ជាមួយ​សម្ព័ន្ធ​ភាព​កាន់​តែអះ​អាង​នូវ​តួនាទី​របស់​វៀត​ណាម​ នៅដំបន់​និងលើពិភព​លោក។

​នារសៀល​ថ្ងៃទី២៩​ខែឧសភាឆ្នាំ​២០១៥​ នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក Nguyen Tan Dung​បាន​ជួប​សន្ទនា​ជាមួយ​ប្រធានា​ធិបតី​កាហ្សាក់​ស្ថាន លោក Nazarbayev។ ថ្នាក់ដឹក​នាំ​ទាំងពីរ​រូប​បាន​សម្ដែងការ​ពេញចិត្ត​ចំពោះ​ការ​អភិវឌ្ឍន៍ ក្នុងទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​ទៅ និង​ចាត់​ទុក​ទំនាក់​ទំនង​នយោ​បាយ​ការ​ទូត​ដ៏ល្អ​ប្រសើ​រ​ រវាង​ប្រទេសទាំង​ពីរបាន​រួមចំណែក​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ ក្នុងបណ្ដា​វិស័យ​សេដ្ឋ​កិច្ច​ពាណិជ្ជ​ក​ម្ម​វិនិយោគ។

នាយករដ្ឋមន្ត្រីវៀតណាមជួបចរចារជាមួយនាយករដ្ឋមន្ត្រីបេឡារុស (VOV)

នៅខាងក្រៅ​ពិធីចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី រវាងវៀត​ណាម​និងសម្ព័ន្ធភាព​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប​ នៅប្រទេស​កាហ្សាក់ស្ថាន​ នារសៀល​ថ្ងៃទី​២៩ខែឧសភាឆ្នាំ​២០១៥​ តាម​ម៉ោង​វៀត​ណាម នាយ​ក​រដ្ឋ​មន្ត្រី​វៀត​ណាម លោក Nguyen Tan Dung បាន​ជួបចរចា ជាមួយនាយ​ករដ្ឋមន្ត្រីបេឡារុស​ លោក Andrey Kobyakov។ នៅជំនួប​នេះ នាយករដ្ឋមន្ត្រីNguyen Tan Dung បានអះអាង​ថា វៀត​ណាម​ជា​និច្ចកាល​គោរព​និងមាន​គោលការណ៍​បង្កើនកិច្ច​សហប្រតិបត្តិការ ជាមួយប្រទេស​មិត្តភក្តិ​ប្រ​ពៃណី ក្នុង​នោះមាន​បេឡារុស​ផង។ រីឯ​នាយ​ក​រដ្ឋមន្ត្រីKobyakov បាន​សង្កត់ធ្ងន់​ថា ការដែល​ភាគី​ផ្លាស់​ប្តូរ​គណៈប្រតិភូ​គ្រប់​ជាន់​ថ្នាក់​ជាប្រចាំ ក៏ដូចជា​ការ​ជួប​សន្ទនានានា នៅខាងក្រៅវេតិការ​អន្តរជាតិ​គឺជាកំលាំង​ចលករ រួមចំណែក​ជំរុញ​យ៉ាង​ខ្លាំង​ក្លាទំ​នាក់​ទំនង​សហប្រតិ​បត្តិការ រវាងប្រទេសទាំង​ពីរ​បង្កើន​ជំនឿ​ជាក់ និងសហការសកម្មភាព​ទាន់​ពេល​វេលា។

​ផ្លាស់ប្តូរអំពី​បញ្ហាអន្តរជាតិ​និងដំបន់​នាយករដ្ឋមន្ត្រីទាំង​ពីរ​រូប បានគាំទ្រការ​រក្សា​សន្តិភាព​ស្ថិរភាព​សន្តិសុខ​សុវត្ថិភាព​ និងសេរីភាព​នាវាចរណ៍​អាកាស​ចរណ៍ នៅ​សមុទ្រ​ខាង​កើត ដោះ​ស្រាយ​ជំ​លោះ​ដោយ​សន្តិវិធី​គោរព​ច្បាប់​អន្តរ​ជាតិ​ និង​អនុសញ្ញាអង្គ​ការ​សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ​១៩៨២។ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​រូបក៏​បាន​ផ្លាស់​ប្តូរ​ និងឯកភាពទិស​ដៅធំៗ​មួយចំនួន​សំដៅជំរុញ​ថែម​ទៀត កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​នា​ពេល​ខាង​មុខ​ពិសេស​គឺក្នុង​កាលៈទេសៈ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជិត នឹង​ចូល​ជាធ​រមាន។ ភាគី​ទាំង​ពី​រ​បាន​ឯក​ភាព​បង្កើន​ប្រសិទ្ធ​ភាព​សកម្មភាព នៃគណៈកម្មាធិការ​អន្តររដ្ឋាភិបាល អំពីកិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​និង​វិទ្យាសាស្ត្របច្ចេក​ទេស សង្កត់​ធ្ងន់ថា ភាគីទាំង​ពីរត្រូវ​ម្ចាស់​ការ​បើក​ទូលាយ​កិច្ច​សហ​ប្រតិបត្តិ​ការ​បង្កល​ក្ខណៈ​ងាយ​ស្រួល​ សំរាប់ទំនិញ​នៃប្រទេស​នីមួយៗ នាំចេញចូល​ទីផ្សារ​​របស់​គ្នា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ