14/11/2014 15:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទកំពូលអាស៊ាន លើកទី ២៥


នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥ (VOV)

សន្និសីទកំពូលសមាគមបណ្ដាប្រជាជាតិអាស៊ី - អាក្នេយ៍​ (អាស៊ាន​​) លើកទី២៥ បាន​ប្រព្រឹត្ត​ទៅ​នាថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៤ នៅរដ្ឋធានី Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា។ ​ថ្លែងមតិនៅ​ពិធី​ប្រារព្ធ ប្រធានសន្និសីទកំពូលអាស៊ាន​ប្រធានាធិបតីម៉យ៉ាន់ម៉ាលោក U Thein Sein បាន​អះអាង​​ឡើងវិញសាមគ្គីភាព​និង​ឯកភាពជាលក្ខណៈសំរេច​កំណត់​ជាមូលដ្ឋាន ​ដើម្បី​អាស៊ាន​កសាង​ដ៏ជោគ​ជ័យសហគមន៍និងអភិវឌ្ឍន៍ចីរភាពលើកកំពស់​តួនាទីនិងសម្លេង​ក្នុង​ដំបន់​និង​លើ​ពិភ​ពលោក។

បន្ទាប់ពីពិធីប្រារព្ធ​ថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ានបានចូលរួមសម័យ​ប្រជុំ​ពេញអង្គ​សន្និសីទ​កំពូល​អាស៊ាន ២៥ ប្រមូលផ្ដុំពិភាគ្សាអំពីដំណើរការ​កសាង​សហគមន៍អាស៊ាន​ និង​កំណត់​ទិស​ដៅអាស៊ានក្រោយឆ្នាំ ២០១៥។ ស្ដីពី​ស្ថានភាពសមុទ្រខាងកើតថ្នាក់​ដឹកនាំ​នៃបណ្ដា​ប្រទេស​បន្តសម្ដែងការព្រួយ​បារម្ភដ៏ជ្រាលជ្រៅ សង្កត់ធ្ងន់​ដល់សារ​សំខាន់​នៃការរក្សា​សន្តិភាព​ស្ថិរភាព​ ​សន្តិសុខសុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។​បណ្ដា​ដំណាងបានសង្កត់ធ្ងន់ដល់ការគោរពច្បាប់អន្តរជាតិនិងអនុសញ្ញា​ អង្គការ​សហ​ប្រជាជាតិ​ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ដោះស្រាយជំលោះដោយសន្តិវិធី​អនុវត្តដ៏ពេញលេញ​និង​
ប្រសិទ្ធភាពការកំណត់ក្នុងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានា​នៅសមុទ្រខាង​កើត​ (DOC) ឈានទៅទទួលបាន​ក្រម​ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។

​ថ្លែងមតិនៅសម័យប្រជុំពេញអង្គ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន សង្កត់ធ្ងន់ថា៖ “អាស៊ានត្រូវម្ចាស់ការនិងមានការទទួលខុសត្រូវថែមទៀតក្នុងការរក្សា​សន្តិភាព សន្តិសុខ និងស្ថិរភាពនៅដំបន់ បន្តសំណូមពរភាគីទាក់ទិននានា​គោរព​និងអនុវត្តដ៏ពេញលេញ រាល់ការកំណត់មុនបង្អស់ គឺមាត្រាទី៥នៃសេចក្តី​ថ្លែងការណ៍នេះ អនុវត្តអត់ធ្មត់មិនបើកទូ លាយ​ឬបង្កើនភាពតានតឹង មិនធ្វើឲ្យ​ស្មុគស្មាញបន្ថែមស្ថានភាពគោរព​ច្បាប់អន្តរជាតិ​ក្នុង​នោះ​មាន​អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)៕”

 តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ