13/11/2014 14:59 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥


នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥ (VOV)

សន្និសីទកំពូលសមាគមបណ្ដាប្រជាជាតិអាស៊ី - អាក្នេយ៍​(អាស៊ាន​​)លើកទី២៥ បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ ២០១៤ នៅរដ្ឋធានី Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា។​ថ្លែងមតិនៅ​ពិធី​ប្រារព្ធ​ ប្រធានសន្និសីទកំពូលអាស៊ាន​ប្រធានាធិបតីម៉យ៉ាន់ម៉ាលោក U Thein Seinបាន​អះអាង​ឡើង​វិញសាមគ្គីភាព​និង​ឯកភាពជាលក្ខណៈសំរេចកំណត់ជាមូលដ្ឋាន​ ដើម្បីអាស៊ានកសាង​ដ៏​ជោគ​​ជ័យ​សហគមន៍និងអភិវឌ្ឍន៍ចីរភាពលើកកំពស់តួនាទីនិងសម្លេងក្នុងដំបន់និងលើ​ពិ​ភព​លោក​។

បន្ទាប់ពីពិធីប្រារព្ធ​ថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ានបានចូលរួមសម័យ​ប្រជុំ​ពេញអង្គសន្និសីទ​កំ​ពូល​អាស៊ាន២៥ប្រមូលផ្ដុំពិភាគ្សាអំពីដំណើរការ​កសាង​សហគមន៍អាស៊ាន និងកំណត់ទិស​ដៅ​អាស៊ានក្រោយឆ្នាំ២០១៥។ ស្ដីពី​ស្ថានភាពសមុទ្រខាងកើតថ្នាក់ដឹកនាំ​នៃ​បណ្ដា​ប្រទេស​បន្ត​សម្ដែង​ការព្រួយ​បារម្ភដ៏ជ្រាលជ្រៅ សង្កត់ធ្ងន់ដល់សារសមខាន់នៃការរក្សាសន្តិភាពស្ថិរភាព​សន្តិសុខ​សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។ ​បណ្ដាដំ​ណាង​​បាន​សង្កត់ធ្ងន់ដល់ការគោរពច្បាប់អន្តរជាតិ និងអនុសញ្ញារបស់​អង្គការ​សហ​ប្រជាជាតិ​ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដោះស្រាយជំលោះដោយសន្តិវិធី​អនុវត្តដ៏ពេញលេញ និង​ប្រសិទ្ធភាព​ការកំណត់ ក្នុងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានា​នៅសមុទ្រ​ខាង​កើត​ (DOC) ឈានទៅទទួលបាន​ក្រម​ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ ​ថ្លែងមតិ​នៅសម័យ​ប្រជុំពេញអង្គ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​សង្កត់​ធ្ងន់​ថា​៖​

“អាស៊ានត្រូវម្ចាស់ការនិងមានការទទួលខុសត្រូវថែមទៀត ក្នុងការរក្សា​សន្តិភាពសន្តិសុខ និង​ស្ថិរភាព​​នៅដំបន់ បន្តសំណូមពរភាគីទាក់ទិននានា​គោរព​និងអនុវត្តដ៏ពេញលេញរាល់​ការ​កំ​ណត់​ មុនបង្អស់គឺមាត្រាទី៥នៃសេចក្តី​ថ្លែងការណ៍នេះ អនុវត្តអត់ធ្មត់​មិនបើកទូលាយ​ ឬបង្កើន​ភាព​តានតឹង មិនធ្វើឲ្យ​ស្មុគស្មាញបន្ថែមស្ថានភាពគោរពច្បាប់​អន្តរជាតិ​ក្នុង​នោះ​មាន​អនុសញ្ញា​​របស់​អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)៕”

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ