09/12/2015 09:44 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung៖ សុក្រិដ្ឋ​យន្ត​ការគោល​នយោបាយ​អនុវត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​


នាយករដ្ឋមន្ត្រី Nguyen Tan Dung បានប្រគល់ ទង់ប្រឡងប្រ
ណាំងរបស់រដ្ឋាភិបាលសម្រាប់សមូហភាពថ្នាក់ស្រុកចំនួន៤១ ដែលនាំមុខក្នុងចលនាកសាងជនបទថ្មី

នាថ្ងៃទី៨ខែធ្នូឆ្នាំ២០១៥​ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកកម្មវិធី​កសាង​ជន​បទ​ថ្មី បាន​រៀប​ចំសន្និ​សីទ​បូករសរុបរយៈពេល៥ឆ្នាំ​ នៃការអនុវត្តកម្ម វិធីគោលដៅជាតិកសាងជនបទថ្មីដំណាក់​កាល ២០១០-២០១៥ និងដាក់ចេញ​ទិសដៅភារកិច្ច​សម្រាប់ដំណាក់កាល២០១៦-២០២០។ នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung ប្រធានរដ្ឋសភា លោក Nguyen Sinh Hung រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ច្រើន​រូប​ទៀត​បាន​អញ្ជើញ​ចូលរួម​ក្នុងសន្និសីទនេះ។ ថ្លែងមតិនៅសន្និសីទ ប្រធានរដ្ឋ​សភា លោក Nguyen Sinh Hung បាន​អះ អាង​ថា រដ្ឋសភានិងរួមជាមួយរដ្ឋាភិបាលនិងក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ បន្តការ អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ថែម​ទៀត នូវកម្មវិធីគោលដៅជាតិកសាងជនបទថ្មី​។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានសង្កត់​ធ្ងន់​នូវ​ភារកិច្ច​ស្នូល​ដែលត្រូវការប្រមូលផ្តុំអនុវត្តនាដំណាក់កាលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានលើក​ច្បាស់​ថា៖

​“លើកកំពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំង​មូល ទាំង​នៅ​មជ្ឈឹម​ក៏ដូច​ជា​នៅ​តំបន់​ស្តីពី​ការកសាងជនបទថ្មី។ យើង កសាងជនបទថ្មីតាមបទដ្ឋាន​ចំនួន​១៩  ដែល​ក្នុង​នោះ​ផ្តោត​សំខាន់​លើការ​ធ្វើ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម​កសិកម្ម ជនបទដោយ​គោល​ដៅ នាំវៀត​ណាម​ក្លាយ​ទៅជា​ប្រទេស​ ឧស្សាហកម្មតាមទិសទំនើបយ៉ាងឆាប់ៗ”។

​នៅក្នុងសន្និសីទនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ប្រគល់ ទង់​ប្រឡង​ប្រណាំង​របស់​រដ្ឋាភិបាល​សម្រាប់​សមូហភាព​ថ្នាក់​ស្រុក​ចំនួន​៤១ ដែលនាំមុខក្នុង​ចលនាកសាង​ជនបទថ្មី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ