25/08/2017 10:40 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Binali Yildirim មានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងវៀតណាម-ទួរគី


 នាយករដ្ឋមន្ត្រី Binali Yildirim មានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងវៀតណាម-ទួរគី

ទំនាក់ទំនងរវាង​វៀតណាមជាមួយទួរគីគឺមិនមានឧប​សគ្គទេ ហើ​យថែមទាំងមាន ឱកាស​និង​សក្កានុភាព​ជាច្រើន​​សម្រាប់ការ​អភិវឌ្ឍន៍ទៀតផង។ នេះ​ជាការអះអាង របស់​នាយករដ្ឋមន្ត្រីទួរគី លោក​ Binali Yildirim ក្នុង​ការ​​ឆ្លើយសំ​ភាសន៍របស់អ្នកយក ​ព័ត៌មាន​ទីភ្នាក់ងារសារព័ត៌​មាននា​ថ្ងៃទី២៣ ​ខែសីហា ឆ្នាំ​២០​១៧​ ក្នុង​ដំណើរ​​ទស្សនកិច្ច​ជាផ្លូវការ​នៅ​វៀតណាម តាមសេចក្តីអញ្ជើញរបស់​នាយករដ្ឋមន្ត្រីរ​ដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី​២៤​ ខែសីហា ឆ្នាំ២០១៧។ យោងតាមនា​យករដ្ឋមន្ត្រីលោ​ក Binali Yildirim ​ ទួរគីនិង​វៀតណាម មានលក្ខណៈស្រដៀងគ្នាជា ច្រើន តាមនោះ គោ​លដៅលើកកំពស់​តម្លៃ​ប្រាក់​ពាណិជ្ជកម្ម​​ទ្វេភាគីឡើងដល់​៤ ពាន់លានដុល្លារនា​ឆ្នាំ ២០២០គឺត្រូវបាន​គណៈកម្មការចម្រុះ​នៃប្រទេសទាំងពីរ​ឯក ភាពនាំចេញ នាខែកក្កដាកន្លងទៅនោះ គឺអាចស​ម្រេចបាន​ទាំងស្រុងដែរ។ ក៏តាម លោក​រូបនេះ ​ដើម្បី​ទទួល​​បានគោលដៅនេះ ប្រទេសទាំង​ពីរគប្បី​ជម្រុញរាល់សកម្ម ភាពពន្លឿន​ពាណិជ្ជកម្ម​និងជៀស​វាង​ការបង់​ពន្ធ​​ទ្វេដង។ ក៏​តាមលោក នាយករដ្ឋមន្ត្រី​រូប​នេះ  សហគ្រាស​នានារបស់​ទួរគី​អាចមក​ស្វែងរក ​និង​សហប្រតិបត្តិ ការវិនិយោគជាមួយវៀតណាម លើវិស័យជាច្រើន ដូចជា ទេសចរ​ណ៍ ប្រេងឧស្ម័ន ថាមពលក​កើត​ឡើង​វិញ និងអប់រំជាដើម។ លើវិស័យគោលនយោបាយ​កិច្ចការ បរទេស នាយករ​ដ្ឋមន្ត្រី លោក Binali Yildirim  ​អះអាងថា ទួរគីគាំទ្រវៀតណាមចុះ ឈ្មោះជា​សមាជិកមិនអចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រ​ជាជាតិ អាណត្តិ២០២០-​២០២១ ព្រមទាំងស្នើឲ្យវៀតណាម គាំទ្រទួ​រគីចុះឈ្មោះចូល​ក្នុង ក្រុម​ប្រឹក្សា​ប្រតិបត្ត​​អង្គការវប្បធម៌ អប់រំនិងវិទ្យាសាស្ត្ររបស់អ.​ស.ប អាណត្តិ ២០១៧-២០២១​ផងដែរ៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ