01/07/2016 10:02 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា

នាព្រឹកថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំខែមិថុនា។​ បន្ទាប់ពីបានផ្ទៀងស្តាប់សមាជិករដ្ឋាភិបាលផ្តល់​មតិ​ពិភាគ្សាអំពីស្ថានភាពនិងដំណោះស្រាយនានាក្នុងការជម្រុញផ្សព្វផ្សាយរាល់សេចក្តីព្រាងច្បាប់ សេចក្តីសម្រេច​ចិត្តនិងសារាចរណ៍មក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួង ស្ថាប័ននានាផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងយន្តការ។​ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកឲ្យក្រសួងស្ថាប័ននានា ជម្រុញល្បឿនផងប៉ុន្តែក៏ត្រូវធានាគុណភាពរបស់ឯកសារនៅពេលបានផ្សព្វផ្សាយជាធរមានផង។ ​លោកមានប្រសាសន៍ថា៖ “ត្រូវសម្រេចយ៉ាងឆាប់ៗដោយធានាចំនួនត្រឹមត្រូវ ប៉ុន្តែក៏ត្រូវធានាគុណភាពសម្រាប់បណ្តា​ឯកសារ ដែលបានផ្សព្វផ្សាយជាធរមាន ក្នុងនោះត្រូវផ្លាស់ប្តូរការត្រិះរិះនិងបង្កើតបរិយា​កាសងាយស្រួលសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្មចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។​ ដោយហេតុនេះ​ទោះបីជាពេលវេលាប្រញាប់​ប្រញាល់ក៏ដោយ ប៉ុន្តែ ដំណើរការយកមតិជាសាធារណលើគេហទំព័រព័ត៌មាន ជាពិសេសអ្នកជំនាញមុខសញ្ញា ពិភាគ្សាផ្ទាល់គឺនៅតែសំខាន់ណាស់សំដៅលើកកំពស់គុណភាពនៃសេចក្តីព្រា ឯកសារ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ