26/04/2018 10:16 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​សឹង្ហបុរី​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី 

ទទួលសេចក្តីអញ្ជើញ​របស់នាយករដ្ឋមន្ត្រីសឹង្ហបុ​រី លោក​ Lee Hien Long នាព្រឹកថ្ងៃ​ ទី២៥ ខែមេសា ឆ្នាំ២០១៨ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបា​លលោក Nguyen Xuan Phuc និងលោកជំទាវ បាន​ចាកចេញ​ពីទីក្រុងហាណូយ​ឆ្ពោះទៅប្រទេស​សឹង្ហបុរី ចាប់​ផ្តើមដំណើរទស្សន​កិច្ច ជាផ្លូវការ​នៅប្រទេស​នេះនិង​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៣២ ពីថ្ងៃទី២៥​ដល់ ថ្ងៃទី២៨ខែមេសា​ឆ្នាំ២​០១៨​។
 
នេះជាដំណើរទស្សន​កិច្ចសឹង្ហបុរីលើក​ដំបូង របស់នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc ក្នុ​ងឋានៈ​ជានាយ​ករដ្ឋមន្ត្រីរដ្ឋាភិបាលនិងប្រព្រឹត្តទៅក្នុងបរិបទដែលប្រ ទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើ​តទំនាក់​ទំនងការ​ទូតថ្ងៃទី១​ខែសីហាឆ្នាំ ​១៩៧៣ និង​ថ្ងៃទី១ ខែ​សីហា ឆ្នាំ២​០១៨។
 
ក្រោមប្រធានបទ “កសាងអាស៊ា​នមួយពឹងផ្អែកលើខ្លួនឯងនិង​ភាពច្នៃប្រ​ឌិត” ថ្នាក់​ដឹកនាំអាស៊ាន​ទាំងអស់​បានផ្លាស់​ប្តូរមតិលើទិស​ដៅនិងវិធានការជម្រុ​ញកិច្ចសហ​ ប្រតិបត្តិការ បង្កើន​ការតភ្ជាប់ សំដៅលើក​កម្ពស់​ភាពម្ចាស់​ការរបស់អា​ស៊ាន ព្រមទាំង ជម្រុញការអភិវ​ឌ្ឍ ឈរលើមូលដ្ឋានឆ្លៀតយករាល់ឱកា​សថ្មី​នៃប​ដិវត្តន៍៤.០​ រួមចំ​ណែកកសាង​ សហគមន៍អាស៊ានសាម​គ្គី រឹងមាំនិងអភិវឌ្ឍន៍ប្រដោ​យចី​រភាព​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ