18/12/2016 10:51 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​ជាអធិបតី​សន្និសីទ​ Online ជំនះពុះ​ពារ​ផល​វិបាក​ដោយ​ទឹក​ជំនន់​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិបញ្ជាណែនាំសន្និសីទ

ចំពោះ​មុខស្ថានភាព​ទឹកជំនន់ មានភាព​ស្មុគស្មាញ​នៅបណ្តា​ខេត្ត​ភាគ​​កណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅ​​ទីក្រុង​ហាណូយ គណៈ​កម្មាធិការ​បញ្ជា​ណែនាំ​មជ្ឈឹម​ទទួល​​បន្ទុកការ​ងារ​​បង្ការ​ប្រឆាំង​គ្រោះធម្ម​ជាតិ​ បាន​រួម​សហការ​ ជាមួយ​គណៈ​កម្មាធិ​ការ​ជួយ​​សង្គ្រោះ​ជាតិ​រៀប​ចំ​សន្និសីទ​ Online ជាមួយថ្នាក់​ដឹក​នាំ​​ខេត្តភាគ​កណ្តាល​ទាំង​១៩ សំដៅ​បន្តរួម​ជាមួយតំបន់​នានា ​អនុវត្តរាល់​ដំណោះស្រាយ​ទប់ទល់​ និង​ជំនះ​ ពុះពារ​នូវ​ផល​​វិបាក​ដោយ​ទឹកជំនន់​ បង្កមក​យ៉ាង​ធ្ងន់ធ្ងរ​នៅទី​នេះ។ អញ្ជើញ​ថ្លែងមតិ​​នៅទីនេះ លោក Nguyen Xuan Phuc បាន​​ផ្ញើ​សេចក្តី​សាក​​សួរ​សុខទុក្ខ​ និងចូលរួម​រំលែក​ទុកយ៉ាង​ជ្រាល​ជ្រៅ ​​ទៅដល់គ្រួសារ​ជន​រង​គ្រោះ ព្រម​ទាំង​ចែក​​​រំលែក​ការលំ​បាក​​​របស់​​ជនរួ​មជាតិ និងតំបន់ត្រូវលិចក្នុងទឹកជំនន់។ លោក Nguyen Xuan Phuc ​អញ្ជើញ​​មានអនុសាសន៍ថា៖
 
“សមាជិកគណៈកម្មាធិការបញ្ជាណែនាំទាំងអស់ នៅមជ្ឈឹម​និង​តំបន់បានរួម​សហការ ​ជាមួយ​កងកម្លាំង​យុវជន មកជួយ​តំប​ន់​ត្រូវ​រង​ផល​ប៉ះពាល់ ​ដោយគ្រោះ​ធម្ម​ជាតិ​​​យ៉ាងធ្ងន់​ធ្ងរនោះ​ស្តារ​ផ្ទះឲ្យ​ប្រជា​ជន ​កុំ​ឲ្យ​ប្រជាជន​​ស្ថិត​ក្នុង​ដ្ថាន​ភាព​គ្មាន​​ផ្ទះ​សម្បែង​ស្នាក់នៅ។ ​ប្រមូល​ផ្តុំស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំដៅ​ធានា​ជីវភាព​រស់​នៅ​សុខ​​​សានត្រាន ​ជូនប្រ​ជាជន​​ក្នុងឆ្នាំ២០១៧ ”។

​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអំពាវនាវឲ្យក្រសួង ស្ថាប័ន​នានា​និងកងកម្លាំង​នគរបាល កងទ័ព ទទួល​ភារ​កិច្ច​ចុះ​មូលដ្ឋាន​ដោយ​ផ្ទាល់​ ដើម្បី​ជួយតំបន់​និងប្រជាជន​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ