18/08/2016 10:34 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​ជាអធិបតី​សន្និសិទ​បូកសរុប​ការងារ​កំណែទ​ម្រង់​រដ្ឋបាល​ជាតិ​


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ក្នុងសន្និសិទ

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិ​បាលវៀត​ណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសិទបូក​សរុបការងារ​កំណែ ទម្រង់​រដ្ឋបាលជាតិដំណាក់​កាល២០១១-២០១៥។ ថ្លែងមតិ​ក្នុង​ពិធីបើក លោក Nguyen Xuan Phuc បាន​សំណូមពរ​ឲ្យគ្រប់​ក្រសួង ស្ថាប័ន​និង​តំបន់នានា ផ្តល់មតិដើម្បីការធ្វើកំណែទម្រង់រដ្ឋបាល​ ទទួលបានប្រសិទ្ធិភាពជាក់​ស្តែង។ លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលមានបំណងផ្ទៀងស្តាប់​តំណាង​ក្រសួង ស្ថាប័ន និងតំបន់ដែលចូល​រួម សន្និសិទ​ផ្តល់​នូវ​ដំណោះស្រាយ​ ដើម្បីអនុវត្តការងារកែទម្រង់រដ្ឋបាលប្រកបដោយ​និរន្តរភាព ក្នុង​ដំណាក់​កាល​​២០១៦-២០២០។ ទន្ទឹមជាមួយគ្នានោះ ត្រូវលើក​កំពស់តួនាទីត្រួតពិនិត្យ ឃ្លាំមើល​របស់​ស្ថាប័ន​តំណាង​នានា​ផង​ដែរ។ លោក Nguyen Xuan Phuc អញ្ជើញថ្លែងអនុ​សាសន៍ថា៖

​“ខ្ញុំសូមអះអាងថា នេះជារដ្ឋាភិបាលបម្រើគឺមិនមែនរដ្ឋាភិបាលទទួលផលទេ។ ខ្ញុំស្នើ​​ថា យើង​ត្រូវ​បម្រើ​ប្រជា​ជន មិ​ន​មែនប្រជាជនបង់​ពន្ធ​គឺយើងចង់ធ្វើអ្វី​តាមចិត្ត​ ក៏បាន​គឺត្រូវ បន្ត​កែទម្រង់​យ៉ាង​ខ្លាំង​ក្លា​វិស័យ​ហិរញ្ញ​វត្ថុ​សាធារណ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ប្រាក់​ពន្ធរបស់​ប្រជាជនត្រូវ បានប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធិភាព ដើម្បី​ផល​ប្រ​យោជន៍​ រួមរបស់ប្រជាជននិងរបស់សង្គម”៕ 

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ