20/11/2016 11:20 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​ចូលរួ​មទិ​វាបុ​ណ្យ​មហា​សាមគ្គី​ប្រជាជាតិ​ទាំង​មូល​នៅ​ខេត្ត​ Hoa Binh​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីប្រជាជាតិទាំងមូលនៅខេត្ត Hoa Binh

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ​​ចូល​រួម​ទិវា​បុណ្យ​មហា​សាមគ្គី ​ប្រជាជាតិ​ទាំង​មូល​នៅ​ខេត្ត Hoa Binh (ភាគខាងជើងវៀត​ណាម​)​។ ជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​នៅ​ទីនេះ​ នាយក​រដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បានអះអាង​នូវ​តួនា​ទី​ដ៏ធំ​ធេង​របស់​រណសិរ្យ​មាតុ​ភូមិ​វៀត​ណាម​ និង​​សារ​សំខាន់​របស់​ទិវាបុណ្យ​មហាសាមគ្គី​ ប្រជាជាតិ​ទាំង​មូល ដែលបានគណៈកម្មាធិការរណៈ​សិរ្យមាតុ​ភូមិ​គ្រប់​ជាន់​ថ្នាក់​ រៀបចំ​ឡើងជាប្រចាំឆ្នាំ ក្នុងទូទាំងប្រទេស។ នាយករដ្ឋ​មន្ត្រីក៏​បាន​ស្នើអោយ​រដ្ឋ​អំណាច ​និង​ប្រជា​ជន​នៅទី​នេះ​ ត្រូវយកចិត្តទុកដាក់ថែម​ទៀត​ ចំ​ពោះការងា​រកា​ត់ប​ន្ថយ​ភាព​ក្រីក្រ លើក​កំពស់​ចំណេះ​ដឹង​សំរាប់​ប្រជា​​ជន​ធ្វើមាន​អោយគ្រួសារ និងសង្គម​ក្នុងអនាគត​៕
 

តាម VOV5 – វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ