18/12/2016 10:51 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទ​ទួលជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​ទីម័រខាង​កើត​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតទីម័រខាងកើត លោក Jorge Trindade Neves De Camoes

នា​រសៀល​ថ្ងៃទី​១៥​ ខែធ្នូ ឆ្នាំ២០១៦​ ​នៅ​ទីស្នាក់​ការ​រដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​សន្ទនា​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​ទីម័រ​ខាង​កើត លោក Jorge Trindade Neves De Camoes ក្នុង​ឪកាស​មក​ជំរៀប​លា​បញ្ចប់​​អាណត្តិ​បេសកកម្មការទូត​នៅវៀតណាម​។
 
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc មាន​បំណង​ថា ភាគី​ទាំង​ពីរ​នឹង​បង្កើន​ថែមទៀត​កិច្ច​សហប្រតិ​បត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ជាពិសេស ​លើ​វិស័យ​ពាណិជ្ជកម្ម​អង្ករ​ព្រម​ទាំង​អះ​អាង​ថា​វៀត​ណាម​ជា​និច្ច​កាល ត្រៀម​​ជា​ស្រេច​​ផ្គត់​ផ្គង​អង្ករ ​ក្នុង​​រយៈ​ពេលវែងសម្រាប់​ទីម័រ​ខាង​​កើត។ រីឯខ្លួន​វិញ ឯក​អគ្គ​រដ្ឋ​ទូត​ទីម័រ​ខាង​កើត បានសម្តែងគោលបំណង​ថា ​រដ្ឋាភិបាល​​វៀតណាម​នឹង​លើក​ទឹ​ក​ចិត្ត​ ឲ្យអង្គភាព​អាជីវកម្ម​វៀត​ណាម ​ធ្វើ​ការ​វិនិ​យោគ​​​នៅទីម័រខាងកើត។

លោក​ឯកអគ្គរដ្ឋទូតបាន​សង្កត់ធ្ងន់ថា ទោះបីជា​ក្នុង​ឋានៈ ណា​​ក៏ដោយ​លោកនៅ​តែ ធ្វើ​ជាស្ពាន​ជម្រុញ​ទំនាក់​ទំនង​​រវាង​វៀត​​ណាម​ ជា​មួយ​ទីម័រ​ខាង​កើត​ផង​ដែរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ