16/03/2017 10:37 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត An Giang


នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang

នារសៀលថ្ងៃទី១៤  ខែមិនា​ ឆ្នាំ​២០១៧ នៅទី​ក្រុង Long Xuyen នាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​​វៀតណាម  លោក​ Nguyen Xuan Phuc បាន​អញ្ជើញ​ជួបធ្វើ​ការ​ជាមួយ​ថ្នាក់​ដឹកនាំខេត្ត An Giang។ នៅ​ទីនេះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​​ក្រើន​រំ​លឹក​ឲ្យ​ខេត្ត An Giang គប្បី​លើក​កំពស់​គុណភាព​ និង​តម្លៃ​បន្ថែម​សម្រាប់​មុខ​ទំនិញ​ស្បៀង​អាហារ​​នាំចេញ​។ លោក Nguyen Xuan Phuc ក៏បាន​គាំទ្រ​ចំពោះ​រាល់​ទិសដៅ​អភិវឌ្ឍន៍​របស់ខេត្ត An Giang ដោយ​ឆ្ពោះទៅ​គោល​ដៅក្លាយ​ទៅជា​មណ្ឌល​ផលិត ពួជស្រូវ​ពួជត្រី​និង​ពួជជ្រូក​សម្រប់​បម្រើ​ប្រជាកសិករ​នៅ​ទូទាំង​ខេត្ត​ និងវាល​សណ្ត​ទ​ន្លេ ​Cuu Long ។ លោក​នាយក​រដ្ឋមន្ត្រី​ក៏យល់​ព្រម​តាម​សំណើរ ​របស់​ក្រសួង​កសិកម្ម​និង​​អភិវឌ្ឍន៍ជន​បទ​ដោយអនុញ្ញត្តិ​ឲ្យខេ​ត្ត An Giang អនុវត្ត​ពិសោធន៍​នូវអង្គភាព​អាជីវ​កម្មប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់​។
 
ក៏នារសៀលថ្ងៃទី១៤មិនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​​ទៅ​​ទស្សនា​មណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ Dinh Thanh នៅស្រុក Thoai Son ខេត្ត An Giang។ ​នេះជាកន្លែង​ស្រាវជ្រាវ​ស្រូវ​​អង្ករ ​ចំណុះ​កម្ម​សិទ្ធ​ឯកជន​​ដំបូង​នៅ​វាល​​សណ្តទន្លេ Cuu Long៕

 

តាម​ VOV5 - វិទ្យុសំឡេង​​វៀតណាម​​
 

បណ្តាព័ត៌មានបានផ្សាយ