08/04/2018 11:38 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយវិនិយោគិនសិង្ហបុរី

នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូវិនិយោគិនសិង្ហបុរី ដឹកនាំ ដោយលោក Douglas Foo ប្រធានសម្ព័ន្ធសមាគមអ្នកផលិតសិង្ហបុរី។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួួគណៈប្រតិភូវិនិយោគិនសិង្ហបុរី 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនទាំងអស់។ នាយកររដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា គម្រោងវិនិយោគរបស់សហគ្រាសសិង្ហបុរីនឹងក្លាយទៅជាការពិតទាំងអស់ រួមចំណែកសកម្មទៅក្នុងទំនាក់ទំ​នង​ដៃគូយុទ្ធសាស្ត្រ វៀតណាម-សិង្ហបុរី។

រីឯខ្លួនវិញ លោក Douglas Foo និងសមាជិកទាំងអស់បានសម្តែងនូវគោលគំនិតវិនិយោគធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសនៅទីក្រុង Da Nang។ តំណាងវិនិយោគិនសិង្ហបុរីបានវាយតម្លៃថា ផ្នែកផលិតអេឡិចត្រូនិកនៅវៀតណាមពោរពេញទៅសក្កានុភាព។ ក្នុងពេលជាមួយគ្នានេះ សិង្ហបុរីមានប្រៀបខ្លាំងលើវិស័យនេះនិងត្រៀមជាស្រេចសហប្រតិបត្តិការជាមួយវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ