07/12/2017 09:48 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Salemxay Kommasith

នារសៀលថ្ងៃទី៦ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Salemxay Kommasith និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការរបទេស​ឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចូលរួមជំនួបពិគ្រោះយោបល់ប្រចាំ ឆ្នាំថ្នាក់រដ្ឋមន្ត្រីការទូតនិង​ជួបប្រាស្រ័យរវាងក្រសួងការបរទេសទាំងពីរ វៀតណាម-ឡាវ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ តាមនោះ ភារកិច្ចរបស់យុវជននៃប្រទេសនីមួយៗគឺរក្សានិងពង្រីកថែមទៀតនូវ ទំ​នាក់​ទំនងប្រពៃណី សាមគ្គីភាពិសេសរវាងវៀតណាមជាមួយឡាវ។ លោកនា យករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋនិង​ប្រជាជនវៀតណាម ជានិច្ចកាល ចាត់ទុក ជោគជ័យរបស់ឡាវជាជោគជ័យរបស់វៀតណាមដែរ។ លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រូវរឹតបន្តឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព​ថែមទៀតនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ