09/12/2017 06:57 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសលីបេរីយ៉ា

នារសៀលថ្ងៃទី៨ធ្នូនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Marjon Vashti Kamara រដ្ឋ មន្ត្រីការបរទេសលីបេរីយ៉ា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។


ទិដ្ឋភាពនៃជំនួប (រូបថតៈVGP/Quang Hiếu )

នៅក្នុង ជំនួបនេះ លោក Nguyen Xuan Phuc បានចាត់ទុកថា ប្រទេសទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈ​ប្រតិភូ​គ្រប់ជាន់ថ្នាក់។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលីបេរី យ៉ាបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមទៅក្នុងទីផ្សារលីបេរីយ៉ា ជាពិសេស ផ្តល់អាទិភាពសម្រាប់ផលិតផលដែលវៀតណាមមានប្រៀបខ្លាំងនិងលីបេរី​យ៉ាម​មានតម្រូវការ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងពីររឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាវេទិកាអន្តរជាតិនិងតំបន់។


រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសលីបេរីយ៉ា Marjon Vashti Kamara បានឲ្យដឹងថា លីបេរីយ៉ាគាំទ្រវៀតណាមក្លាយទៅជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ និងមានបំណងជម្រុញកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្មទ្វេភាគីយ៉ាងខ្លាំងក្លានាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ