07/12/2017 13:35 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ Maekyung

នៅក្នុងជំនួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ Maekyung (កូរ៉េខាងត្បូង) លោក Chang Dae Whan នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍វិនិ យោគិនបរទេសទាំងអស់ ក្នុងនោះ មានវិនិយោគិនកូរ៉េខាងត្បូង។

ទិដ្ឋភាពនៃជំនួប

លោកនាយក រដ្ឋមន្ត្រីបានសូមឲ្យសម្ព័ន្ធក្រុមហ៊ុន Maekyung ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយនោះ នឹងជូនដំណឹងដល់វិនិយោគិនកូរ៉េខាងត្បូងអំពីបរិយាកាសវិនិយោគ ធ្វើអាជីវកម្មដ៏ងាយស្រួលនៅវៀតណាម។ ក្រៅពីកិច្ច​សហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្មនិងវិនិយោគ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណង ថា នឹងមានភ្ញៀវទេសចរកូរ៉េខាងត្បូងមកទស្សនានៅវៀតណាមជាច្រើន ថែមទៀត រួមចំណែកជម្រុញការជួបប្រាស្រ័យប្រជាជននិងវប្បធម៌រវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោក Chang Dae Whan បានសម្តែងការយល់ស្របជាមួយ លោក Nguyen Xuan Phuc អំពីការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងជម្រុញការជួបប្រាស្រ័យសេដ្ឋកិច្ច។ លោករូបនេះបានឲ្យដឹងថា Maekyung បាន រៀបចំវេទិកាសេដ្ឋកិច្ចបញ្ញាជាប្រចាំ តាមនោះសង្ឃឹមថានឹងមានវាគ្មិនវៀតណាមចូលរួមចំណែកសម្រាប់ព្រឹត្តិការណ៍​នេះដើម្បីផ្សព្វផ្សាយអំពីរូបភាពទឹកដី និងមនុស្សវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ