05/04/2018 09:23 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ

នាថ្ងៃទី៤ខែ មេសា ឆ្នាំ២០១៨ នៅខាងក្រៅកិច្ចប្រជុំកំពូលគណៈកម្មការទន្លែមេគង្គនៅទីក្រុងសៀមរាបនៃព្រះរាជាណាចក្រ​កម្ពុជា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បន្តផ្តោតការយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់ជម្រុញការវិនិយោគរបស់សហគ្រាស​វៀត​ណាមនៅឡាវ បង្កលក្ខណៈងាយស្រួលបំផុតអំពីបែបបទសម្រាប់ជនដើមកំណើតវៀតណាមបានចូលសញ្ជាតិឡាវ ព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតសមាជកមអណិកជននៅខេត្តមួយ ចំនួនរបស់ឡាវផងដែរ។

ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី Bun Pi-may របស់ប្រជាជនឡាវនាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសេចក្តីជូនពរឆ្នាំថ្មីចំពោះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវនិងជូនពរឲ្យប្រទេសឡាវកាន់​តែអភិវឌ្ឍន៍ចម្រូងចម្រើន ប្រកបដោយវិបុលភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ