25/02/2018 11:32 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួម​ពិធី​បើក​ការដ្ឋាន​សាង​សង់​គម្រោង​ការរោង​ចក្រ​ចម្រាញ់​ប្រេង​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ​នៅទី​រួម​ខេត្ត Long Son ទីក្រុង Vu​ng Tau ខេត្ត Ba R​ia- ​Vung Tau នាយករដ្ឋ​មន្ត្រីរដ្ឋាភិបាល​ លោក Nguyen Xuan Phuc អញ្ជើញចូលរួ​មពិធី បើកការ​ដ្ឋាន​សាង​សង់​គម្រោង​ការរោង​ចក្រចម្រាញ់​ប្រេងភាគ​ខាងត្បូង​ (LSP)​។

រោងចក្រ​នេះដោយក្រុមហ៊ុនចំកាត់ច​ម្រាញ់ប្រេង Lo​ng Son ធ្វើការវិនិយោគដោយទុន​ វិនិយោគជិ​ត៤​ពាន់លាន​ដុល្លាអាមេរិក​ ហើយគ្រោងនឹងបើកឲ្យដំណើរ​ការនាឆ្នាំ ២០២២។​ អញ្ជើញ​ថ្លែងមតិនៅទីនេះ ​នាយករដ្ឋ​មន្ត្រីលោ​ក Nguyen Xuan Phuc បាន ចាត់ទុកថា​ នេះជាក្តីសោមនស្ស​រីករាយ​សម្រាប់​ផ្នែកចម្រាញ់​ប្រេងវៀត​ណាម​។ លោក នាយករដ្ឋមន្ត្រី​ក៏បានសំណូមពរឲ្យម្ចាស់​វិនិយោគ​ធានា​ល្បឿនសាង​សង់ អនុវត្តន៍​នូវ វិទ្យាសាស្ត្រ​បច្ចេកវិទ្យាជឿន​លឿនទៅក្នុងដំណើរការសាងសង់​​ដើម្បីធានា​សុវត្ថិភាព ខណៈដែល​គម្រោង​ការនេះបាន​បើកឲ្យដំណើរការ​ជាផ្លូវការ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ