08/09/2016 10:31 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទអាស៊ាន២៨-២៩នៅប្រទេសឡាវ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទអាស៊ាន២៨-២៩នៅប្រទេសឡាវ

នៅម៉ោង១២ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានមកដល់ព្រលានយន្តហោះអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទប្រទេសឡាវ។ នៅទីនេះ លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៨-២៩និងសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធនានាតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith។

សន្និសីទអាស៊ាន ២៨-២៩និងសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធនានាបានរៀបចំចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨កញ្ញាដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង ១០ រួមទាំង ចិន ជប៉ុន កូរ៉េខាង ត្បូង អាមេរិក រុស្ស៊ី ឥណ្ឌា អូស្ត្រាលី នូវែលហ្សេឡង់ និងអគ្គលេខាធិការអ.ស.ប។ ដោយប្រធានបទ  “នាំទស្សនវិស័យក្លាយទៅជាការពិតដើម្បីសហគមន៍អាស៊ានស្វាហាប់”  នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស អាស៊ានជាមួយដៃគូនានាផ្លាស់ប្តូរពិភាក្សាសាសំដៅជម្រុញរាល់យន្តការសហប្រតិបត្តិការថ្មីប្រកបដោយប្រសិទ្ធិភាពថែមទៀត បន្ទាប់ពីសហគមន៍អាស៊ានបានបង្កើតជាផ្លូវការ នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥មក៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ