12/07/2016 10:29 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទយោធានិងនយោបាយ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទយោធានិងនយោបាយ

នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទយោធានិងនយោបាយបូកស​រុប​៦ ខែដើមឆ្នាំ២០១៦។​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Xuan Phuc បានលើកសរសើរបណ្ដាស្នាដៃ​ក្នុងការងារការពារប្រទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០១៦។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការងារការពារប្រទេស-សន្តិសុខ ដែលបានរួមចំណែកសំខាន់ក្នុងការធានាស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម​ សន្តិសុខ​ជាតិ និងអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាសុខុមាលភាពសង្គម និងសកម្មភាពកិច្ចការបរទេស។ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានស្នើអោយផ្នែកកងទ័ពប្រជាជន​វៀត​ណាមត្រូវខំប្រឹងប្រែងថែមទៀតដើម្បីសម្រេចរាល់ភារកិច្ចដែលបានដាក់ចេញក្នុងឆ្នាំ ២០១៦ ផងដែរ៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ