17/01/2018 10:44 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ២០១៧របស់ក្រសួងសំណង់


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ បូកសរុបការងារឆ្នាំ២០១៧
របស់ក្រសួងសំណង់(រូបថតៈ VGP)

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៨ នៅ​ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណា​ម ​លោក Nguyen Xuan Phuc បានអញ្ជើញចូល​រួមសន្និសីទ​បូកសរុបការងារឆ្នាំ២​០១៧ និងអនុវត្តភារកិច្ចឆ្នាំ២​០១៨របស់​ក្រសួង​សំណង់​។

អញ្ជើញ​ថ្លែងមតិនៅទីនេះ លោ​ក Nguyen Xuan Phuc បានសំណូ​ម ពរឲ្យ​ក្រសួង​សំណង់រួម​សហការជា​មួយក្រ​សួង​ ស្ថា​ប័ននានា ត្រួតពិនិត្យដើម្បីធានាកា​រវិនិយោគ​សាងសង់តាម​ផែនកា​រ ដែលបាន​អនុម័ត។ លោក​អញ្ជើញ​ថ្លែង​ដូច្នេះថា​៖
 
“នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលបានអនុម័តលើគម្រោង​ការរៀបចំរចនាសម្ព័ន្ធឡើង​ វិញផ្នែក​សំណង់ ដំណាក់កាល២០១៤​-២០២០​។ សំណូមពរឲ្យក្រសួងសំណង់ ​ប្រមូល ផ្តុំអនុវត្ត​ព្រមៗគ្នាប្រកប​ដោយប្រសិទ្ធភាព​នូវដំណោះ​ស្រាយ​ដែល​​​បាន​ដាក់​ចេញ ខិតខំ ធ្វើឲ្យតម្លៃផលិតកម្មរ​បស់ផ្នែកទាំងមូលទទួលបាន​កំណើន​៩,២%ក្នុងឆ្នាំ២០១៨​។ ជាពិសេស ​ដល់ឆ្នាំ ២០​២០ បើកឲ្យដំណើរការ​នូវសំណង់ចាំ​បា​ច់ ធានា​​គុណភាព​ និង​ឆៀស ​វាងការ​​ខ្ជះ​ខ្ជាយ​”​។
 
នាយក​រដ្ឋមន្ត្រីក៏បានក្រើនរំលឹកឲ្យក្រសួងត្រូ​វមានទស្សនវិស័យនិងយុ​ទ្ធសាស្ត្រជាក់​ស្តែង ប្រើប្រាស់​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ផងដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ