16/10/2017 10:55 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang 2017


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang 2017

 

នាព្រឹកថ្ងៃទី១៥ ខែតុលា ​ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Ph​uc បាន​អញ្ជើញ​ចូល​រួម​វេទិកា​វិនិយោគ​ Da Nang ឆ្នាំ​​២០១៧។ ​អញ្ជើញថ្លែងមតិ​នៅវេទិកា លោកនាយករដ្ឋមន្ត្រីបានវា​យតម្លៃ​ថា ទីក្រុង Da Nang មាន​សក្កានុភាព ក្លាយទៅជាក្បាលម៉ាស៊ីនរបស់ប្រ​ទេសជាតិទាំងមូល ។ លោកបានស្នើឲ្យ​ទីក្រុង​ Da Nang គប្បីមាន​យុទ្ធសាស្ត្រល្អ​ បង្កើនកម្លាំងសេដ្ឋកិច្ចរបស់​ខ្លួនដើម្បី​បង្កើន​ចំណូលជូន​ប្រជា​ជន​។ លោក Nguyen Xuan Phuc អញ្ជើញ​មាន​ប្រសាស​ន៍​ថា៖​
 
“ខ្ញុំសូម​ក្រើនរំលឹកថា ប្ញសគល់នៃពន្លឿនវិនិយោគគឺគោល​នយោបាយមុ​ន ក៏ដូចជាក្រោយ យន្តការរដ្ឋបាល​បើកទូលាយ​និងតម្លាភាព រដ្ឋអំណាចត្រៀមជួបសន្ទ​នាជានិច្ច ពង្រីកស្មារតី រួមដំណើ​រចំនួន​៣ ជួយ​ឧបត្ថម្ភ​ចំនួន​៥ ជាដៃ​គូគួរឲ្យទុកចិត្តរបស់​សហគ្រាស និងវិនិយោគិន។ ជាង​នេះទៅទៀ​ត គប្បី​ឆ្ពោះទៅ​ការ​ប្រកួត​ប្រជែង​ជាមួយ​ទីក្រុងនានា​ក្នុងតំបន់​និង​បណ្តាបទដ្ឋាន​របស់​អង្គការ​សហប្រតិបត្តិការ​អំពីការ​អភិវឌ្ឍន៍​ទ្វីប​អឺរ៉ុប”​។
 
ក៏នាព្រឹកថ្ងៃដដែល ​ក្នុងក្របខ័ណ្ឌនៃវេទិកា នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បាន​រួម​ជាមួយ​ថ្នាក់ដឹក​នាំ​ទីក្រុង​ Da Nang សម្ព័ន្ធក្រុមហ៊ុន Sovi​co និង Furama Resort Da Nang កាត់ខ្សែ​បូ បើក​ឲ្យ ដំណើរ​ការ​វិមាន​មិត្តភាព​អន្តរ​ជាតិ Ariyana ។ គ្រោង ថា នេះជាកន្លែងប្រ​ព្រឹត្តទៅព្រឹត្តិការណ៍នៃសប្តាហ៍ជាន់ខ្ពស់ ​APEC 2017 ផងដែរ៕​

 

តាម ​VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ