31/05/2017 10:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណង NASDAQ បន្ត​បើក​ទូលាយ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀត​ណាម​


ទិដ្ឋភាពនៃជំនទួបធ្វើការ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកនោះ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ (តាមម៉ោង​អាមេរិក​) នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ ទទួលជួបជាមួយលោក Robert H.McCooey Jr អនុប្រធានជាន់ខ្ពស់របស់ផ្សារហ៊ុន NASDAQ (អាមេរិក)។ អាណិក​ជនវៀត​ណាមនៅអាមេរិក​ទៀត​ផង​។
 
ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ​ទស្សនា​ទីក្រុង​ញូវយ៉ក​ ជួបពិភាក្សាជាមួយ​អគ្គលេខាធិការ​អង្គ ការសហប្រជាជាតិ លោក Antonio Guterres និងចូលរួម​ពិធីរំលឹក​​ខួប​លើក​ទី៤០នៃ ទិវា​វៀត​ណាម​ចូលរួម​អង្គការ​សហប្រជាជាតិ​ផង​ដែរ​។
 
នៅទីនេះ លោក​ Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀត​ណាម ជានិច្ចកាល​គាំទ្រនិងមាន​គោល​បំណង​ថា លទ្ធផលសហប្រតិបត្តិ ការនេះនឹង​នាំមកនូវជោគជ័យសម្រាប់ភាគីទាំងពីរ ព្រមទាំង​រួម​ចំណែក​ជម្រុញ​ប្រ​​សិទ្ធភាព​ នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិកនាពេលខាងមុខ។ នាយក​រដ្ឋមន្ត្រី​វៀតណាម មានគោលបំណងថា NASDAQ នឹងបន្តបើក ទូលាយកិច្ច​សហប្រតិបត្តិការ​ និងផ្តល់ការជួយ​ឧបត្ថម្ភ​យ៉ាង​​ខ្លាំងក្លា​ថែម​ទៀត សម្រាប់សហ​គ្រាស​វៀ​តណាម រាយបញ្ជី​មូលប័​ត្រ​លើផ្សារ​​ហ៊ុន NASDAQ។ រីឯ​ខ្លួន​វិញ លោក Robert H.Mcooey Jr មានបំណងថា នឹងមានឱកាស​បើកទូលាយកិច្ច​សហប្រតិបត្តិ ការ​ជាមួយ​សហគ្រាស​​វៀត​ណាម និងបន្តទទួល​បានការគាំទ្រ ​របស់លោកនាយករដ្ឋ មន្ត្រីនិ​ងរដ្ឋាភិបាល​​វៀតណាម​​នាពេ​លខាង​មុខ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ