23/01/2017 09:57 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ចូល​រួម​ WEF លើក​ទី​៤៧​

នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc​ បាន​អញ្ជើញមក​ដល់ទីក្រុង​ហាណូយ បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ ដំណើរ​ទស្សន​កិច្ច​ចូល​រួម​សន្និសីទ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (WEF) លើកទី​៤៧ នៅ​ទីក្រុង​ Davos ប្រទេស​ស្វីស​ចាប់​ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តាម​សេច​ក្តី​​អញ្ជើញ​របស់​ប្រធាន WEF លោក Klaus Schwab។ នៅក្នុងសន្និសីទ​នេះ លោក N​guyen Xuan Phuc បាន​ចូល​រួម​​សកម្ម​ភាព​ចំនួន​៤០ ក្នុងនោះ លោក​បាន​អញ្ជើញ​ថ្លែង​មតិ​នៅកិច្ច​ពិភាក្សា​ចំនួន​៥ ស្តីពី​បណ្តា​បញ្ហា​សកល​​លោក និង​តំបន់ ព្រម​ទាំង​អនុវត្ត​ការ​ជួប​សន្ទនា​ទ្វេភាគី​ជាមួយ​ប្រមុខ​រដ្ឋ ថ្នាក់​ដឹក​នាំ​នៃ​សម្ព័ន្ធ​​ក្រុម​ហ៊ុន​ធំៗ និងតំ ណាង​ទីភ្នាក់​ងារ​សារព័ត៌​មាន​អន្តរជាតិ មកពីបណ្តា​ប្រទេស ដែល​ចូល​រួម ​WEF លើក​នេះផង​​ដែរ។ អញ្ជើញថ្លែង​មតិនៅសម័យ​ប្រជុំ​នានា នាយក​រដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បាន​គូស​បញ្ជាក់​ថា វៀ​ត​ណាម​កំពុងប្រមូលផ្តុំលើកការ​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ ខឿនសេដ្ឋកិច្ច​ឡើង​វិញ ផ្លាស់ប្តូរថ្មី​រូប​សណ្ឋាន​​កំណើន ជម្រុញ​​ការ​ចាប់​ផ្តើម​អាជីព និង​អភិវឌ្ឍន៍ ប្រភពធនធាន​មនុស្សមាន​គុណភាព​ខ្ពស់។ នៅ​ក្នុង​សម័យ​ប្រជុំ​​ពេញ អង្គស្តីពីតួនាទី​របស់អាស៊ាន លោក Nguyen ​Xuan Phuc បាន​អះអាង​ថា វៀតណាម​បាន​រួមចំណែក​សំ​ខាន់ និង​​មាន​ការ​ទទួល​ខុស​ត្រូវ​ទៅ​ក្នុង​កា​រ​ពង្រឹង និង​ពង្រីក​សាមគ្គី ភាពនិងភាព​ស្រុះចិត្ត​គំនិត ក្នុង​អាស៊ាន ខំប្រឹង​ប្រែង​រួម ជាមួយ​ប្រទេស​អាស៊ាន​នា នាកសាង​សហគមន៍​អាស៊ាន​រឹងមាំ។
 


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួម WEF លើកទី៤៧

នៅក្នុងការជួបប្រាស្រ័យទ្វេភាគីមួយចំនួន លោក Nguyen  Xuan Phuc និងដៃ​គូ​នានា បាន​ឯកភាព​បន្ត​ជម្រុញ​ទំនាក់ទំនង​រវាង​វៀត​ណាម ជាមួយ​បណ្តា​អង្គការ​អន្តរ​ជាតិ​រួម​ចំណែក​ជម្រុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ​របស់​វៀត​ណាម​និង​ភាព​សម្បូរ​រុងរឿង ក្នុងតំបន់​និងលើ​ពិភពលោក។
 
ដំណើរទស្សនកិច្ចចូលរួមសន្និសីទ WEF លើកនេះ របស់នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាននាំមកសារ​ខ្លាំងក្លា​មួយ ស្តីពី​គោល​មាគ៌ា ទិសដៅ​គោល​នយោបាយ និងការ​ប្តេជ្ញា​របស់វៀត​ណាម អំពីការ​ផ្លាស់​ប្តូរថ្មី​ប្រទេស​ជាតិ​លើ​គ្រប់ជ្រុង​ជ្រោយ និងធ្វើ​សមាហរណកម្ម​ក្នុង​ដំណាក់​កាល ២០១៦-២០២០។ ទន្ទឹម​ ជាមួយ គ្នានោះ ក៏ទាក់​ទាញ​ការយក​ចិត្ត​ទុក​ដាក់​និង​គាំទ្រ​របស់​សហគមន៍​អន្តរ​ជាតិ​ ចំពោះ​រាល់​សកម្មភាព​នៃឆ្នាំ​សន្និសីទ​ជាន់ខ្ពស់ APEC​២០១៧ នៅ​វៀត​ណាម​ផងដែរ៕

 

តាម​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ