20/03/2018 10:28 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកប​ដោយ​ជោគជ័យ​ដំណើរ​ទស្សនកិច្ច​នូវែលសេឡង់​និង​អូស្ត្រាលី​

​នាយប់ថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០១៨ នា​យករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc និងលោក​ជំទាវ រួមទាំង​គណៈប្រតិ​ភូ​ជាន់​ខ្ពស់ វៀតណាម បានត្រឡ​ប់មកដល់ព្រលានយន្ត​ហោះ ​Noi Bai នៃទីក្រុងហាណូយ​ បញ្ចប់​ប្រកប​ដោយជោគ​ជ័យ ដំណើ​រទស្សនកិច្ចជាផ្លូវការ​នៅ នូវែលសេឡង់ អូស្ត្រាលីនិងចូលរួ​មសន្និសីទកំពូលពិសេស​អាស៊ាន​-អូស្ត្រាលី តាម ​សេចក្តីអញ្ជើញរបស់នាយករដ្ឋ​មន្ត្រីនូវែ​លសេឡ​ង់លោ​កស្រី​ Jacinda Andern និងនា​យករដ្ឋមន្ត្រី​អូស្ត្រាលី លោក​ Malcolm ​Turnbull។
 
ដំណើរទស្សនកិច្ចជាផ្លូវកា​រនៅអូស្ត្រាលីនិងចូលរួមសន្និសីទកំពូល​ពិសេស ​អាស៊ាន-អូស្ត្រាលីរបស់​នាយក​រដ្ឋមន្ត្រី​លោក ​Nguyen Xuan Phuc បាននាំទំនាក់ទំនង រ​វាងប្រទេស​ទាំងពីរឡើងកម្ពស់​ថ្មី បង្កើត​សន្ទុះ​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លានៃទំនាក់​ទំនង សហប្រតិបត្តិការវៀតណាម​-អូស្ត្រាលី ព្រមទាំងរួមចំណែកសំខាន់​ទៅក្នុង​ជោគ​ជ័យ នៃ​សន្និ​សីទកំពូ​ល​ពិសេសអាស៊ាន-អូ​ស្ត្រាលី ជាពិសេស បង្កើនការ​តភ្ជាប់រវាងអាស៊ាន​ ជាមួយ​អូស្ត្រាលី​នាពេល​ខាង​មុខ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ