17/02/2017 10:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួប​ជាមួយ​ធនាគារ BTMU ជប៉ុននិ​ង​សម្ព័ន្ធ​ក្រុមហ៊ុន Huawei ​ចិន


នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Takashi Oyamada អគ្គនាយកធនាគារ The Bank of Tokyo Mitsubishi-UFJ (BTMU) ជប៉ុន

នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧​ នៅទីក្រុងហាណូយ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​​វៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួលជួប​ជាមួយ​លោក Takashi Oyamada អគ្គនាយកធនាគារ The Bank of Tokyo Mitsubishi-UFJ (BTMU) ជប៉ុន​ដែលកំពុង​បំពេញទស្សនកិច្ច​ការងារ​នៅវៀត​ណាម​។ នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា​បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម កំពុងខិតខំប្រឹងប្រែងកែ​លំអរ​បរិយាកាស​​វិនិយោគ​សំដៅ​ទាក់ទាញ​វិនិយោគិនបរ ទេសឲ្យបានច្រើនថែមទៀត​ក្នុងនោះមាន​វិនិយោគិន​ជប៉ុន​ផង​ដែរ។ លោក​ Nguyen Xuan Phuc បានគូសបញ្ជាក់ថា​អង្គភាព​អាជីវកម្ម​នានា​ របស់វៀត​ណាម​ជានិច្ច​កាល មានបំណងសហប្រតិបត្តិការ​ ជាមួយអង្គភាព​អាជីវកម្ម​របស់ជប៉ុន ដើម្បីរៀន​សូត្របទ​ពិសោធន៍ អំពី​ការ​គ្រប់​គ្រង​ក៏ដូចជា​ការ​ផលិតកម្ម​។
 
ក្នុងជំនួបជាមួយលោកស្រី Sun Yafang ប្រធាន​សម្ព័ន្ធក្រុមហ៊ុន Huawei របស់​ចិន​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា Huawei នឹងជម្រុញកិច្ចសហប្រតិបត្តិការ ជាមួយ​សហគ្រាស​នានា​នៅ​វៀត​ណាម។ ហើយ​រដ្ឋាភិបាល​វៀតណាម​ នឹង​បង្កលក្ខណៈ​ងាយ​ស្រួលសម្រាប់ កិច្ច​សហប្រតិបត្តិការ​ទាំងអស់នេះ នា​ពេល​​ខាងមុខ។ រីឯប្រមុខ Huawei វិញក៏​បាន​សន្យា​​ធានាសុវត្ថិភាព លើ​បណ្តាញ​អ៊ិន​ធ្វើ​ណែត សម្រាប់​ផលិតផល​​​​របស់ Huawei នៅ​​ទីផ្សារវៀតណាម​​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ