02/11/2016 15:13 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់


នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការ
បរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier

នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវ​ការនៅវៀតណាម។​នៅទីនេះ​ លោក Nguyen Xuan Phuc បានអះអាងថា វៀត​ណាម​​ជានិច្ចកាលចាត់ទុកអាល្លឺម៉ង់ជាដៃគូសំខាន់ពិសេសនៅអឺរ៉ុបនិងមានបំណងចង់ឲ្យអង្គភាពអាជីវកម្ម​អាល្លឺម៉ង់​កាន់តែច្រើនមកធ្វើការវិនិយោគនិងសហប្រតិបត្តិការជាមួយវៀតណាម។​ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់​ថា រដ្ឋាភិបាលវៀតណាមគាំទ្រនូវគោល គំនិតបង្កើតសភាពាណិជ្ជកម្មនិងឧស្សាហកម្មទ្វេភាគីសំដៅជម្រុញកិច្ចសហប្រតិបត្តិ​ការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ រដ្ឋាភិបាលវៀតណាមសន្យាថា  បង្កលក្ខណៈ ងាយស្រួលសម្រាប់វិនិយោគិនអាល្លឺម៉ង់មកធ្វើពាណិជ្ជកម្មនៅវៀតណាម ជាពិសេស លើវិស័យជាប្រៀបខ្លាំងរបស់អាល្លឺម៉ង់ដូចជាឧស្សាហកម្មកែច្នៃបច្ចេកទេសខ្ពស់ ថាម ពលបៃតងនិងកកើតឡើងវិញនិងហេដ្ឋារចនាសម្ព័ន្ធជាដើម។

រីឯខ្លួនវិញ លោក Frank-Walter Steinmeier បានអះអាងថា អង្គភាពអាជីវកម្មអាល្លឺម៉ង់ពេលដែលធ្វើការវិនិយោគ​នៅវៀតណាមគឺអូសបន្លាយរយៈពេលវេងដែរ។ លោករូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តរក្សាការកម្រិតជួយឧបត្ថម្ភ ODA សម្រាប់វៀតណាម ជាពិសេសលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈនិងបរិស្ថាន​ ព្រមទាំងឲ្យដឹងថា អង្គភាពអាជីវកម្មអាល្លឺម៉ង់មានការយកចិត្តទុកដាក់ពិសេសលើគម្រោងការខ្សែ​រទះភ្លើង​ក្រមដីលេខ២នៅទីក្រុងហូជីមិញនិងត្រៀមជាស្រេចវិនិយោគ ទុនលើគម្រោងការនេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ