20/03/2017 10:18 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួប​សំណេះសំណាល​ជាមួយ​គំរូវ័យ​ឆ្នើម​ក្មេង​វៀត​ណាម​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយគំរូវ័យឆ្នើមក្មេងវៀតណាម

នាព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ​២០១៧ នៅទីស្នាក់​ការ​រដ្ឋាភិបាល នាយក​រដ្ឋ​មន្ត្រី​លោក​​ Nguyen Xuan Phuc បាន​អញ្ជើញ​​ជួប​​សំណេះ​​សំណាល​ ជាមួយ​គំរូវ័យ​ក្មេង​វៀត​ណាម​ចំនួន១០នាក់ និងគំរូវ័យ​ក្មេង​យថា​ទស្សន៍​ឆ្នាំ២០១៦។ នៅទី​នេះ លោក Nguyen Xuan Phuc បានវា​យត​ម្លៃថា គំរូដែលបានលើកដំកើង​លើកនេះ​ សុទ្ធ​តែ ជាអ្នក​ឆ្លាត មាន​ទេពកោសល្យ​និង​ជាក់​ចិត្ត ​នឹង​ការច្នៃ​ប្រឌិត​ផង​ដែរ។ នាយក​រដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc បានលើក​ច្បាស់​ថា ពាន​រង្វាន់​លើក​នេះ​ជាកា​រ​អះអាង ថាយុវជនវៀតណាមនិងបញ្ញាវៀត​ណាម អាចរួម​ចំណែក ធ្វើ​សមាហរណកម្ម និង​អភិវឌ្ឍន៍ បម្រើ​បុព្វហេតុ​ផ្លាស់​ប្តូរ​ថ្មី​របស់​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​។ លោក Nguyen Xuan Phuc បាន​គូស​បញ្ជាក់​ថា បក្ស រដ្ឋ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល សម្រាប់​ជំនាន់វ័យក្មេង​ពង្រីកស្មារតីច្នៃ​ប្រឌិត រួម​ចំណែក​កសាង​និង​ការពារ​មាតុ​ប្រទេស៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ