17/07/2016 12:02 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួប​សន្ទនា​ទ្វេភាគី​នៅខាង​ក្រៅ​សន្និសីទ​ជាន់​ខ្ពស់​ ASEM លើក​ទី​១១​

ក្នុងក្របខ័ណ្ឌនៃសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី១១​ (ASEAM 11)​នោះ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦​ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ជួប​សន្ទនា​ទ្វេភាគី ជាមួយ​ប្រមុខ​រដ្ឋ​និងថ្នាក់ដឹកនាំនៃប្រទេស អាស៊ី-​អឺរ៉ុបមួយចំនួនផងដែរ។

​ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់ Juha Sipila នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានស្នើរឲ្យ​ហ្វាំង​ឡង់ បន្តផ្តល់អាទិភាពប្រភពជំនួយ អភិវឌ្ឍន៍​ផ្លូវការ ODA សម្រាប់វៀតណាម ព្រមទាំង​គាំទ្រវៀត​ណាម​ទាក់ទង​ផ្ទាល់ នឹងកម្ចី​អនុគ្រោះអភិវឌ្ឍន៍អន្តរជាតិ (IDA)ក្រោយឆ្នាំ២០១៧។ ភាគីទាំងពីរក៏ បានឯកភាព​គ្នាប​ង្កើន​កិច្ច​សហប្រតិបត្តិការ​លើបណ្តាវេទិកាអន្តរជាតិ។


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយ
ប្រធានាធីបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye

ក្នុងជំនួបជាមួយប្រធានាធីបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye ភាគី​ទាំង​ពីរបាន​ឯកភាព​ជម្រុញ​ទំនាក់ទំនងសេ​ដ្ឋកិច្ច​ពាណិជ្ជកម្ម និងជម្រុញ វិនិយោគិនកូរ៉េខាង​ត្បូងធ្វើការវិនិយោគ​នៅវៀតណាម។ លោកស្រី Park Geun Hye បានអះ​អាងថា វៀតណាមជាដៃគូអភិវឌ្ឍន៍ជួរមុខរបស់កូរ៉េខាងត្បូង។

​ផ្លាស់ប្តូរមតិជាមួយសមភាគីថៃ លោក Prayut Chan-ocha នាយករដ្ឋមន្ត្រី​លោក Nguyen Xuan  Phuc បាន​វាយ​តម្លៃខ្ពស់​ចំពោះ​សកម្មភាពវិនិយោគធ្វើ អាជីវកម្មពហុបែបរបស់អង្គភាព​អាជីវកម្មថៃ​នៅវៀតណាម។ នាយក​រដ្ឋមន្ត្រី​ថៃ បានអះ​អាងថា នឹងជម្រុញអង្គភាពអាជីវកម្មធំៗ របស់ថៃឲ្យបង្កើនការវិនិយោគនៅវៀតណាម។


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe លោក Nguyen Xuan Phuc បានស្នើរឲ្យ​ជប៉ុន គាំទ្រវៀត​ណាមទាក់​ទងផ្ទាល់ នឹងប្រភពជំនួយ អនុគ្រោះODA។ នាយករដ្ឋមន្ត្រី លោក Abe បានអះអាងថា នឹងយក​ចិត្តទុក​ដាក់​ជា​ពិសេស​លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្របើកទូលាយ ជាមួយវៀតណាម។

​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញជួបសន្ទនា ជាមួយ​អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាយករដ្ឋមន្ត្រីសឹង្ហបុរី ប្រធានាធិបតី​ឥណ្ឌា និងថ្នាក់ដឹកនាំជាច្រើនរូបទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ