26/11/2016 10:30 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជូបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Craig Chittick

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​ជូបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Craig មន្ត្រី​វៀតណាម លោក Nguyen Xuan Phucបាន​អោយ​ដឹងថា៖ ប្រទេសទាំងពិរ វៀតណាម​និង​អូស្ត្រាលី​កំពុង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​ច្រើន​វិស័យ​ដូច​ជា​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ប្រទេសទាំងពីរមានសម្លេងរួមក្នុងបញ្ហាជាច្រើន នៅក្នុងតំបន់និងអន្តរជាតិ។​នាយក​រដ្ឋមន្ត្រីក៏​បាន​ស្វាគមន៍ការផ្តើមគំនិត របស់ឯកអគ្គរដ្ឋទូត ចំពោះគំរោងសហប្រតិបត្តិ​ការ​អំពី​កាត់​បន្ថយ​ភាព​ក្រីក្រ​ និងសមភាពភេទនៅវៀតណាម។

​រីឯ ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Craig Chittick បានចាត់ទុកថា៖ ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ កំពុង​ស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រ​សើរ នៅ​លើវិ​ស័យ​ជាច្រើន និងជូនដំណឹង​ចំពោះ​នាយក​រដ្ឋមន្ត្រី​អំពីការ​ដែលរដ្ឋាភិ​បាលអូស្ត្រាលី សន្យាគាំទ្រ​កិច្ចព្រម​ព្រៀង TPP ក៏ដូចជាគាំទ្រវៀតណាម​ចុះឈ្មោះក្នុង
បញ្ជីរាយនាម​បេក្ខជន​ អគ្គនាយកអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការ​សហប្រជាជាតិ (UNESCO)​។

​ក៏ក្នុងថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានជួបសន្ទនា​ ជាមួយឯកអគ្គរដ្ឋ​ទូត​បារាំង លោក​ Bertrant Lortholary មកសម្ដែងការគួរសមក្នុង​ឱកាស​មកបំពេញ​បេសកកម្មការ​ទូតនៅវៀតណាម​។ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់​ថា៖ វៀត​ណាម​មាន​គោល​បំណង​ថាបារាំង​មាន​បន្ថែ​មគំ​រោង​ការណ៍​វិនិយោគ​នៅវៀតណាម ក៏ដូចជា បង្កើនកិច្ចសហប្រតិបត្តិការអំពីវប្បធម៌​ និង​ទេសចរណ៍​។ នាយក​រដ្ឋមន្ត្រី ក៏បានស្នើអោយបារាំងជំរុញបណ្ដាប្រទេស EU អនុ​ម័ត​ទៅលើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី វៀត​ណាម​-EU ដើម្បីបើកចេញបរិយា​កាសថ្មី អំពី​ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

​រីឯ ឯកអគ្គរដ្ឋទូតបារាំង លោក Bertrant Lortholaryបានអោយដឹងថា៖ ក្នុង​អាណត្តិ​របស់​ខ្លួន លោក​នឹង​ជំរុញគំរោង​ការណ៍ផ្ទះ​បារាំង នៅទីក្រុងហូជីមិញ និង​សាលា​មធ្យមសិក្សា​បារាំង នៅទីក្រុងហាណូយ ក៏ដូច​ជាបណ្ដាសកម្ម​ភាព​សហប្រតិប​ត្តិការ​ក្នុង​វិស័យទូរទស្សន៍…លៗ៕ 

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ