នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុង New York នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres។ នៅទីនេះ នាយករដ្ឋមន្ត្រីបានអះអាងថា៖វៀតណាមបាននិងកំពុងរួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចការរួមរបស់អង្គការសហប្រជាជាតិ។ ពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ នាយករដ្ឋមន្ត្រីបានជូនដំណឹងអោយអគ្គលេខាធិការអំពីបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ហើយស្នើអោយអគ្គលេខាធិការគាំទ្រនិងជំរុញការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២សម្រេចយ៉ាងឆាប់ៗក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។
រីឯ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច សង្គម ដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងទៅ ពិសេសគឺគ្នុងការអនុវត្តគោលដៅសហស្សវត្សរ៍ ហើយមានគោលបំណងថាវៀតណាមទទួលបានជោគជ័យក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិ ដោយមានការធ្វើជាកាក្សិលសាក្សីរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិលោក Peter Thompson មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនិងបណ្ដាឯកអគ្គរដ្ឋទូត ប្រធានតំណាងគណៈប្រតិភូប្រទេសផ្សេងៗ។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
“កំណាត់ផ្លូវ ៤០ ឆ្នាំកន្លងទៅ យើងខ្ញុំសប្បាយរីករាយណាស់ចំពោះការអភិវឌ្ឍន៍ល្អប្រសើរនៃទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ។ ប្រជាជនវៀតណាមចងចាំជានិច្ចចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងប្រកៀកស្មាជានិច្ចរបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ ក្នុងការងារជំនះពុះពារលើផលវិបាកដោយសង្គ្រាម កសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាម រួមចំណែកសំខាន់ជំរុញវៀតណាមដណ្ដើមអោយបានសមិទ្ធផលធំធេងនិងគួរអោយមោទននាបច្ចុប្បន្ន៕”
តាម VOV5- វិទ្យុសម្លេងវៀតណាម