01/10/2017 13:33 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាគោលនយោបាយជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជន

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជនមួយចំនួន។ 


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជួបសន្ទនា
គោលនយោបាយជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជន

 

ជំនួបសន្ទនានេះបាន ប្រព្រឹត្តទៅនៅទីក្រុងហាណូយក្រោមប្រធានបទ “រដ្ឋាភិបាលនិងបណ្តាសម្ព័ន្ធក្រុម ហ៊ុនសេដ្ឋកិច្ចឯកជនរួមដំណើរជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ នេះជាឱកាស សម្រាប់រដ្ឋាភិបាលនិងក្រសួងស្ថាប័ននានា ផ្ទៀងស្តាប់នូវឧបសគ្គទាំងឡាយដែលសហគ្រាសឯកជនកំពុងជួបប្រទះ។ អញ្ជើញថ្លែងមតិក្នុងជំនួប នាយករដ្ឋមន្ត្រិ លោក Nguyen Xuan Phuc បានចាត់ទុកថា ដើម្បីសេដ្ឋកិច្ចឯកជនមានការអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតត្រូវមានដំណោះស្រាយវិជ្ជមាន៖

“វៀតណាមកំពុងអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី ១២ ជាពិសេសគឺសេចក្តីសម្រេចចិត្តនៃសន្និសីទមជ្ឈឹមលើកទី៥ (នីតិកាលទី ១២) ស្តីពីសេដ្ឋកិច្ចឯកជន។ តាមនោះ សម្លេងរបស់សហគ្រាសឯកជននឹងរួមចំណែកទៅក្នុងការដោះស្រាយរាល់បញ្ហាជំពាក់ជំពិនរបស់ប្រទេសជាតិ។ យើងខ្ញុំចង់ផ្ទៀងស្តាប់សហគ្រាស បន្តការពិភាក្សា បង្កើតក្របខ័ណ្ឌច្បាប់និងបរិយាកាសធ្វើអាជីវកម្មល្អបំផុតសម្រាប់សហគ្រាសឯកជន វៀត​ណាម​អភិវឌ្ឍន៍ចំទិសដៅ”។

បច្ចុប្បន្ន សហគ្រាសឯកជនកំពុងរួមចំណែក៤៣%នៃ GDP របស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ