03/01/2018 09:20 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយមហាវិទ្យាល័យ Hue

នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅទីក្រុង Hue ខេត្ត Thua Thien Hue នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc រួមជាមួយក្រុមការងាររដ្ឋាភិបាល បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំមហាវិទ្យាល័យ Hue ដែលជាមហាវិទ្យាល័យមួយ បានបង្កើតនិងរីកធំធាត់មុនបង្អស់នៅ ភាគកណ្តាលនិងតំបន់ Tay Nguyen ដោយមានរយៈពេល៦០ឆ្នាំនៃការអភិវឌ្ឍន៍។


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី

នៅទីនេះ នាយករដ្ឋមន្ត្រីបានស្នើឲ្យថ្នាក់ដឹកនាំមហាវិទ្យាល័យ Hue ស្វែងរកនូវរូបសណ្ឋានអភិវឌ្ឍន៍ បង្កើត លក្ខណៈ​ងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ បម្រើល្អការងារបង្ហាត់បង្រៀន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានលើកឡើងនូវទិសដៅធំៗសម្រាប់មហាវិទ្យាល័យ Hue និងអប់រំឧត្តមសិក្សានិយាយរួម។ ក្នុងនោះ មហាវិទ្យាល័យ Hue ត្រូវផ្តោតការយកចិត្តទុកដាក់បញ្ញាវិទ្យាសាស្ត្រ វិធានការស្រាវជ្រាវដោយខ្លួនឯង ជួយឲ្យនិស្សិតមាន​ការច្នៃប្រឌិតនិងបង្កើតសមិត្ថភាពធ្វើសកម្មភាព។ រួមជាមួយគ្នានោះត្រូវបណ្តុះបណ្តាលតាមតម្រូវ​ការ​សង្គម ទាំងចំនួននិងគុណភាព ឆ្ពោះ ទៅបទដ្ឋានអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ