19/11/2016 10:40 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្នុងជំនួបធ្វើការជាមួយ​ថ្នាក់​ដឹក​នាំ​ស្នូល របស់ខេត្ត An Giang ​(ភាគខាង​ត្បូងវៀត​ណាម) ស្ដីអំពីស្ថានភាពអភិ​វឌ្ឍន៍​សេដ្ឋកិច្ច​សង្គម នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយខេត្ត​ត្រូវមាន​ដំណោះស្រាយ​ជំរុញការ​ធ្វើអាជីវកម្ម​ បង្កើន​កំណើន។ នាយក​រដ្ឋមន្ត្រី​វាយ​តំលៃ​ខ្ពស់សក្ដានុ​ភាព របស់ខេត្ត អំពីការអភិវឌ្ឍន៍កសិកម្មសេរីរាង្គ និងទេសចរណ៍។ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ក្រើនរំលឹក​ថា៖ បរិយាកាស​វិនិយោគរបស់ខេត្តមិនទាន់ទាក់​ទាញ​នៅឡើយ​ទេ។ ស្ដីអំពី​ភារកិច្ច​នាពេល​ខាងមុ​ខ​នេះ នាយក​រដ្ឋមន្ត្រី លោក Nguyen​ Xuan Phuc បានស្នើថា៖

​“ខេត្តត្រូវយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ផ្លូវទឹក រៀបចំផែនការនិងជំរុញសង្គមភាវូបនីយកម្ម សំដៅ​ទាក់​ទាញការ​វិនិយោគ​។ ឯជនណាអាចវិនិយោគគឺត្រូវ​អនុញ្ញាតិអោយ​វិនិយោគ ទាំ​ងមធ្យោបាយ និង​ទីចំ​ណត​។ មាន​ផ្លូវទឹក​ប្រវែងជាងបី​ពាន់​គីឡូម៉ែត្រ​ ខេត្ត ​An Giang ជាខេត្តមាន​ឧត្តមភាព​អំពីផ្លូវ​ទឹកខ្លាំង​ជាង​គេ ដូច្នេះ​​ ខេត្តត្រូវឆ្លៀតយកឱកាស​នេះដើម្បី​អភិវឌ្ឍន៍។”

​នាយប់ថ្ងៃទី១៧វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ​ចូល​រួម​ទិវា​បុណ្យ​មហា​សាមគ្គី​ប្រជាជន​ទាំង​មូល រំលឹក​ខួបអនុស្សាវរីយ៍លើកទិ៨៦ទិវា​បង្កើត​រណសិរ្យមាតុ​ភូមិវៀត​ណាម (ថ្ងៃទី១៨ខែវិច្ឆិកា​ឆ្នាំ១៩៣​០-ថ្ងៃទី១​៨ខែវិច្ឆិកា​ឆ្នាំ២០១៦)​នៅខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ​។ ថ្លែងមតិ​នៅទីនេះ​ នាយក​រដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានអះអាងថា៖

“​ក្រៅពីអត្ថន័យខាងនយោបាយដ៏ធំធេង យើងត្រូវរៀបចំសកម្មភាពជាក់​ស្ដែង​នានា រួម​ដៃកសាង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ប្រកប​ដោយល្អប្រសើរ ទាំង​ខាងសម្ភារះ​និងស្មារតី​អនុវត្តល្អចលនាធា​នាស​ន្តិសុ​ខ សណ្ដាប់​ធ្នាប់​នៅក្នុង​តំបន។ ដូច្នេះ ខ្ញុំមានគោលបំណងថា៖ បងប្អូន អង្គការរណសិរ្យមាតុភូមិផ្តល់​មតិ​កសាង​បក្ស។​ បក្ស​ចង់​ខ្លាំងក្លាគឺ​ត្រូវមាន​ប្រជាជន។ បក្សចង់សម្រេចភារកិច្ចប្រកបដោយ​ល្អប្រសើរ​គឺត្រូវ​ស្ដាប់​មតិរ​បស់​ប្រជា​ជន​ ដើម្បីបំ​រើប្រជាជន​បានល្អ​ថែមទៀត៕”

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ