07/12/2017 13:35 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang និងខេត្ត Lao Cai

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang ស្តីពី ការដោះស្រាយរាល់ការលំបាក ទាក់ទិនដល់សំណង់និងគំរោងការសំខាន់ៗសម្រាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់តំបន់។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang

នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខេត្ត An Giang គប្បីជម្រុញការរៀបចំឡើងវិញរចនាសម្ព័ន្ធ ជាពិសេសលើវិស័យ កសិកម្មដើម្បីការអភិវឌ្ឍន៍និរន្តរភាព។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ជាវិស័យមុខព្រួញសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត តាមនោះ ខេត្តត្រូវខំប្រឹងប្រែងនាំសមាមាត្រទេសចរណ៍ក្នុងការរៀបចំ រចនាសម្ព័ន្ធសេដ្ឋកិច្ចឲ្យទទួលបាន១០%ឡើងទៅ។

ក៏នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក  Nguyen Xuan Phuc បានអញ្ជើញជាអធិបតីជំនួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Lao Cai ក្នុងនោះផ្តោតសំខាន់លើការកសាងមណ្ឌល ទេសចរណ៍ជាតិ Sa Pa មានលក្ខណៈអន្តរជាតិនិងលើកកំពស់ស្រុក Sa Pa ឲ្យ ក្លាយទៅជាទីរួមខេត្ត Sa Pa។  លោក Nguyen Xuan Phuc អញ្ជើញលើកច្បាស់ថា៖

“រដ្ឋាភិបាលយល់ស្របអំពីគោលការណ៍ ដើម្បីផ្លាស់ប្តូរស្រុក Sa Pa ឲ្យក្លាយទៅជាទីរួមខេត្ត Sa Pa ថែមទាំងខំប្រឹងប្រែងកសាង Sa Pa ឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍អន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយមកជាមួយ​វៀត​ណាម​ និង ខេត្ត Lao Cai។ មុនបង្អស់គឺត្រូវធានាសភាពដើមដើម្បីរក្សាបានវប្បធម៌វិសេសរបស់ Sa Pa។ ហើយវប្បធម៌តំបន់ របស់បណ្តាជនជាតិភាគតិច្ចនៅទីនេះ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ