02/03/2018 09:57 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបង្កើតបរិយាកាសធ្វើអាជីវកម្មងាយស្រួល

“រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតបរិយាកាសងាយស្រួលសម្រាប់ផលិតកម្មធ្វើអាជីវកម្ម ជម្រុញការអភិវឌ្ឍឆាប់រហ័សនិងនិរន្តរភាព” ជាប្រធានបទនៃអត្ថបទសរសេរ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ដែលបានចុះផ្សាយលើការសែត ច្បាប់ចេញផ្សាយថ្ងៃទី១មិនា។

ក្នុងអត្ថបទនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតម្រូវការសំខាន់ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ តាមនោះ វៀតណាមត្រូវការបន្តខិតខំប្រឹងប្រែង បង្កើតមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ចរឹងមាំជាងសម្រាប់ឆ្នាំ២០១៨និងបណ្តាឆ្នាំបន្តបន្ទាប់។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់នូវទស្សនៈម្ចាស់ការអំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនាពេលខាងមុខ គឺម្ចាស់ការ រួមផ្សំ ដោយព្រមៗគ្នាជាមួយឧបករណ៍គោលនយោបាយនានា សំដៅធានាការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ខិតខំបង្កើនកំណើនសម្រាប់ឆ្នាំ២០១៨គឺខ្ពស់ជាងឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា នាពេលខាងមុខវៀតណាមគប្បីប្រមូលផ្តុំ អនុវត្តនូវទិសដៅគោលនយោបាយមួយចំនួន។ នោះគឺអនុវត្តន៍គោលនយោបាយរូបិយវត្ថុដោយប្រុងប្រយ័ត្នប្រកបដោយប្រសិទ្ធភាព អនុវត្តន៍ឆ្នាំសារពើ ព័ន្ធរឹតត្បិត សន្សំសំចៃ និងបែងចែកប្រភពកម្លាំងសមស្របលើទូទាំងប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ